leftcenterrightdel
កីឡាការិនី Nguyen Thi Oanh

កីឡាការិនី Nguyen Thi Oanh ដណ្តើមបានមេដាយមាសក្នុងថេរវេលា ៤ នាទី ១៥ វិនាទី ៥៥ ។ នាថ្ងៃដដែល ក្នុងវិញ្ញាសារត់ចម្ងាយ ៤០០ ម៉ែត្រសម្រាប់នារី កីឡាការិនី Nguyen Thi Huyen ទទួលបានមេដាយប្រាក់ក្នុងថេរវេលា ៥៤ វិនាទី ៥៧។

ការប្រកួតកីឡាអត្តពលកម្មជើងឯកអាស៊ីឆ្នាំ ២០២៣ ប្រមូលផ្តុំអត្តពលិកជាង ៥០០ នាក់មកពី ៣១ ប្រទេស និងតំបន់ដែនដីចូលរួមប្រកួតប្រជែងក្នុង ១៦ វិញ្ញាសា។ ក្រុមអត្តពលិកវៀតណាមបានចូលរួមការប្រកួតមានកីឡាករចំនួន ៤ នាក់ រួមមាន៖ កីឡាការិនី Nguyen Thi Oanh, កីឡាការិនី Nguyen Thi Huyen, កីឡាករ Luong Duc Phuoc និងកីឡាករ Nguyen Trung Cuong៕

បកប្រែដោយ Pham Diep