PUBG Mobile វៀតណាមឈ្នះពានរង្វាន់ជើងឯកពិភពលោក
កាលពីថ្ងៃទី ១៨ ធ្នូ នៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) បន្ទាប់ពីការប្រកួតចំនួន ៦ ទឹក ក្រុម PUBG Mobile វៀតណាមបាននាំមុខតារាងរៀបចំណាត់ថ្នាក់ដោយទទួលបាន ១០២ ពិន្ទុ បន្តាប់មកគឺក្រុមអារ៉ាប៊ីសាអូឌីតជាមួយ ៩៧ ពិន្ទុ។
    |
 |
ក្រុមកីឡាជម្រើស PUBG Mobile វៀតណាមឈ្នះពានរង្វាន់ជើងឯកពិភពលោក (រូបថត៖ VIRESA) |
ក្រុមកីឡាជម្រើសអេឡិចត្រូនិកវៀតណាមឈ្នះពានរង្វាន់មាលើវិញ្ញាសា PUBG Mobile ក្នុងពានរង្វាន់ជើងឯកកីឡាអេឡិចត្រូនិកសកលឆ្នាំ ២០២២- Global Esports Games 2022 (GEG 2022)។
ជ័យជំនះរបស់វៀតណាមពិតជាសក្តិសម ជាពិសេសគឺនៅពេលដែលក្រុមជម្រើសវៀតណាមបានខិតខំប្រឹងប្រែងប្រកួត ហើយបានអនុវត្តន៍យុទ្ធសាស្ត្រសមស្រប។
សហព័ន្ធកីឡាអេឡិចត្រូនិកសកល (GEF) មានសហព័ន្ធជាតិចំនួន ១២៦ ជាសមាជិក។ ឆ្នាំនេះ វគ្គផ្ដាច់ព្រ័ត្រ GEG ២០២២ មានកីឡាករចំនួន ៣៥០ នាក់ មកពីប្រទេសចំនួន ៦៥។ ពានរង្វាន់នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ធ្នូផងដែរ៕
តាម vovworld.vn