leftcenterrightdel
ក្រុមបាល់ទាត់ U.19 វៀតណាម និងថៃលេងយ៉ាងល្អ ( រូបថត៖ AFF)

ថ្វីត្បិតតែលេងល្អជាង ប៉ុន្តែក្រុមបាល់ទាត់ U.19 វៀតណាម បានចាញ់មួយគ្រាប់នៅនាទី ៧២ ដោយកីឡាករ A.Kroekphon របស់ U.19 ថៃ ស៊ុតបញ្ចូលទីយ៉ាងងាយ។ ប្រសិនបើលទ្ធផលនេះនៅតែរក្សា ក្រុមបាល់ទាត់ U.19 វៀតណាមនឹងត្រូវធ្លាក់ចេញ ប៉ុន្តែកីឡាករ Van Khang រកបានមួយគ្រាប់ឲ្យក្រុមបាល់ទាត់ U.19 វៀតណាម នៅនាទីទី ៧៦។ នៅចុងបញ្ចប់ក្រុមបាល់ទាត់  U.19 វៀតណាម និងក្រុមបាល់ទាត់ U.19 ថៃ ស្មើ ១ ទល់ ១។

ជាមួយលទ្ធផលខាងលើនេះ  ក្រុមបាល់ទាត់ U.19 វៀតណាម នាំមុខពូល A ដោយមាន ១១ ពិន្ទុះនិងឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែកក្កដា៕

បកប្រែដោយ Pham Diep