ក្នុងការប្រណាំងទូករ៉ូអ៊ីងលើវិញ្ញាសា M2X សម្រាប់នារី ៤ នាក់នោះ អត្តពលិក Pham Thi Hue, Dinh Thi Hao, Ho Thi Ly និង Pham Thi Thao បានឈ្នះមេដាយមាស ក្នុងពេលវេលា ៧ នាទី ២៣ វិនាទី ២០៧។ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រណាំងទូករ៉ូអ៊ីង លើវិញ្ញាសា M1X សម្រាប់នារី ៤ រូបនោះ អត្តពលិក Pham Thi Ngoc Anh, Le Thi Hien, Ha Thi Vui, Du Thi Bong បានដល់គោលដៅឈានមុនគេក្នុងពេលវេលា ៧ នាទី ៤ វិនាទី ០៥៨។

leftcenterrightdel
ភាពសប្បាយរីករាយរបស់អត្ដពលិករ៉ូអ៊ីងវៀតណាមនៅពេលឈ្នះមេដាយមាសស៊ីហ្គេមលើកទី៣១

នៅការប្រកួត Pencak Silat ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ បន្ទាប់ពីបរាជ័យជាច្រើនលើក ក្រុមកីឡា Pencak Silat វៀតណាមក៏បានឈ្នះមេដាយមាសក្នុងវិញ្ញាសាសម្តែងជាក្រុមរបស់អត្តពលិក Nguyen Thi Huyen, Nguyen Thi Thu Ha និង Vuong Thi Binh ដោយទទួលបាន ៩.៩៦៥ ពិន្ទុ។

នៅការប្រកួត kurash ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រុមកីឡា kurash វៀតណាមឈ្នះបានមេដាយមាសចំនួន ២ បន្ថែមទៀត នារសៀលថ្ងៃទី ១១ ខែឧសភា។

នៅការប្រកួតបាល់គប់ដែលធ្វើឡើងនៅខេត្ដ Quang Ninh ក្រុមបាល់គប់វៀតណាមបានយកឈ្នះលើក្រុមបាល់គប់ថៃ ដោយលទ្ធផល ២-១ ដោយហេតុនេះបញ្ចប់ការប្រកួតដោយឈ្នះលើក្រុមទាំង ៦ និងបានទទួលមេដាយមាស។

លទ្ធផលនៃការប្រកួតនាថ្ងៃទី ១១ ឧសភា បានបង្ហាញថា គណៈប្រតិភូកីឡាវៀតណាមនាំមុខគេក្នុងការប្រកួតកីឡាស៊ីហ្គេម ដោយទទួលបានមេដាយមាស ១០ គ្រឿង មេដាយប្រាក់ ៧ និងសំរឹទ្ធ ៩ គ្រឿង៕

បកប្រែដោយ Pham Diep