កីឡាការិនី To Thi Trang ឈ្នះមេដាយមាសក្នុងទម្ងន់ ៤៨ គីឡូក្រាមសម្រាប់នារី ដោយយកឈ្នះក្នុងការប្រកួតចំនួន៣ និងស្មើក្នុងការប្រកួត១។ បន្ទាប់មក កីឡាការិនី Nguyen Pham Hong Mo (នារី ៥២ គីឡូក្រាម) កីឡាករ Bui Minh Quan (បុរស ៨១ គីឡូក្រាម) និងកីឡាករ Tran Thuong (បុរស ៩០ គីឡូក្រាម) ក៏ដណ្តើមបានមេដាយមាសផងដែរ។ ទន្ទឹមនឹងនោះ ក្រុមក៏ដណ្តើមបានមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១ គ្រឿងទៀតផង។

leftcenterrightdel
ក្រុម kurash វៀតណាមដណ្តើមបានមេដាយមាសទាំង ៤ គ្រឿង (រូបថត៖ laodong.vn)

ក្នុងការប្រកួតកីឡាបាល់បោះឆ្នេរខ្សាច់ដែលធ្វើឡើងនៅទីក្រុង Quang Ninh ក្រុមវៀតណាមបានយកឈ្នះហ្វីលីពីនក្នុងលទ្ធផល ២-១ ដែលការពារបានមេដាយមាសមុនការប្រកួត។ ក្រុមវៀតណាមនឹងទទួលបានមេដាយមាសជាផ្លូវការក្រោយប្រកួតជាមួយថៃនៅរសៀលថ្ងៃទី ១១ ឧសភា ដូច្នេះលទ្ធផលមិនត្រូវបានរាប់បញ្ចូលលើតារាងមេដាយឡើយ។

ក្នុងការប្រកួតលោតទឹក Springboard ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រុមវៀតណាមដណ្តើមបានមេដាយសំរឹទ្ធមួយទៀតរបស់កីឡាករ Nguyen Quang Dat និង Dang Hoang Tu។ នៅទីក្រុងហាណូយ ការប្រកូតកីឡា Pencak silat បានចាប់ផ្តើមជាផ្លូវការជាមួយនឹងការប្រកួតក្នុងវគ្គជម្រុះ។

ក្នុងការប្រកួត rowing ដែលប្រព្រឹត្តទៅនៅទីក្រុង Hai Phong ក្រុមជម្រើសវៀតណាមបានបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ១ នៅការប្រកួតចំនួន៥ ក្នុងចំណោមការប្រកួតទាំង ៨ ជុំ។ ក្នុងការប្រកួតអុកទី១ ដែលបានប្រព្រឹត្តទៅនៅខេត្ត Quang Ninh កីឡាករ Tran Tuan Minh បានឈ្នះកីឡាករ Kyaw Tun (មីយ៉ាន់ម៉ា) ហើយកីឡាករ Nguyen Ngoc Truong Son ស្មើនឹងកីឡាករ Gomez Sanchez (ហ្វីលីពីន)។ ក្នុងការប្រកួត kickboxing ដែលប្រព្រឹត្តឡើងនៅខេត្ត Bac Ninh កីឡាការិនីវៀតណាមពីររូបឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

នៅចុងបញ្ចប់នៃការប្រកួតនៅថ្ងៃទី១០ ខែឧសភា ក្រុមម៉ាឡេស៊ីនៅតែនាំមុខលើតារាងមេដាយ ដោយទទួលបានមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធ ១ គ្រឿង។ ក្រុមកីឡាវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដោយទទួលបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ធ ២ គ្រឿង៕

បកប្រែដោយ Thuy Anh