អញ្ជើញចូលរួមកិច្ចប្រជុំមានលោក Tran Duc Phan អនុប្រធានអគ្គនាយកទទួលបន្ទុកអគ្គនាយកដ្ឋានអប់រំកាយនិងកីឡា វៀតណាម និងលោក Tran Van Manh អគ្គលេខាធិការគណៈកម្មាធិការអូឡាំពិកវៀតណាម។

leftcenterrightdel
វៀតណាមគ្រោងនឹងរៀបចំការប្រកួតស៊ីហ្គេមលើកទី ៣១ នៅខែឧសភា ឆ្នាំ២០២២ (រូបថត៖ VFF)

ទាក់ទងនឹងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេមលើកទី ៣១) ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ លោក Tran Duc Phan តំណាងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ បានឲ្យដឹងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀត ណាមបានអនុញ្ញាតឱ្យពន្យារពេលការប្រកួតស៊ីហ្គេមលើកទី ៣១ ដល់ត្រីមាសទី ២ ឆ្នាំ ២០២២ (គ្រោងនឹងនៅខែឧសភា) ។ វៀតណាមនឹងជូនដំណឹងដល់ការិយាល័យ SEAGF និងគណៈកម្មាធិការជាតិអូឡាំពិកឱ្យបានឆាប់បំផុតបន្ទាប់ពីមានការសម្រេច​ជាផ្លូវការ។

នៅចុងបញ្ចប់ ប្រតិភូទាំងអស់បានឯកភាពគ្នាអំពីកាលបរិច្ឆេទសម្រាប់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នៅប្រទេស​វៀតណាម៕

បកប្រែដោយ Pham Diep