យោងតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាមបានឲ្យដឹងថា កិច្ចប្រជុំរវាងសមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Cup 2020) នៅថ្ងៃទី ២៨ ខែកញ្ញា បានជ្រើសរើសប្រទេសសិង្ហបុរីជាប្រទេសម្ចាស់ផ្ទះការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ឆ្នាំ ២០២០ (AFF Cup 2020) ដោយសារបំពេញតាមលក្ខណៈវិនិច្ឆ័យចំនួន ៥ រួមមាន៖ ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ផែនការឆ្លើយតបទៅនឹង Covid-19 ការធ្វើដំណើរ ហេដ្ឋារចនាសម្ព័ន្ធ និងការធានារ៉ាប់រងហានិភ័យប្រសិនបើការប្រកួតត្រូវបានលុបចោល។

leftcenterrightdel
ការប្រកួតរវាងក្រុមបាល់ទាត់វៀតណាមនិងម៉ាឡេស៊ីនៅ AFF Cup 2018

ពានរង្វាន់ AFF Cup 2020 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានចំនួន ៣ ក្នុងប្រទេសសិង្ហបុរីរួមមាន៖ ពហុកីឡដ្ឋានជាតិ National Stadium និងពហុកីឡដ្ឋាន Bishan និងពហុកីឡដ្ឋាន Jalan Besar (ស្មៅសិប្បនិម្មិត)។ ក្រុមម្ចាស់ផ្ទះសិង្ហបុរីដែលស្ថិតក្នុងពូល A នឹងត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិ។ ដូច្នេះ ក្រុមបាល់ទាត់វៀតណាមនៅពូល B ទំនងជាប្រកួតនៅពហុកីឡដ្ឋានស្មៅសិប្បនិម្មិត៕

បកប្រែដោយ Pham Diep