leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Hoang Dao Cuong ថ្លែងនៅកិច្ចប្រជុំ 

អាស្រ័យហេតុនេះ ក្រុមបាល់ទាត់វៀតណាមនឹងមានការប្រកួតចំនួន ៥ នៅពហុកីឡដ្ឋានជាតិ My Dinh ដោយជួបជាមួយក្រុមបាល់ទាត់អូស្ត្រាលី (ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២១), ក្រុមបាល់ទាត់ជប៉ុន (ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១), ក្រុមបាល់ទាត់អារ៉ាប៊ីសាអូឌីត (ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១), ក្រុមបាល់ទាត់ចិន (ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២១) និងក្រុមបាល់ទាត់អូម៉ង់ (២៤ ខែមីនាឆ្នាំ ២០២២)។

ក្នុងករណីដែលគ្រប់គ្រងបានការរីករាលដាលនៃជំងឺ Covid-19  ក្រសួងវប្បធម៌កីឡានិងទេសចរណ៍នឹងស្នើគណៈកម្មាធិការជាតិដឹកនាំការទប់ស្កាត់ការឆ្លងរាល់ដាលជំងឺ Covid-19  និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនា។ ទន្ទឹមនឹងនោះ ការធ្វើដំណើរនិងការហ្វឹកហាត់របស់ក្រុមបាល់ទាត់ម្ចាស់ផ្ទះវៀតណាមនិងក្រុមភ្ញៀវត្រូវគោរពតាមការកំណត់នៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

បកប្រែដោយ Pham Diep