leftcenterrightdel
ព្រឹត្តិការណ៍ AFF Cup 2020 គ្រោងនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ ២០២១ (រូបថត៖ bongda24h.vn)

ទោះបីជាជំងឺរាតត្បាត Covid-19 មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅតាមបណ្តាប្រទេសក្នុងតំបន់ក៏ដោយ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានបញ្ជាក់ថា នឹងមិនលុបចោលផែនការដើម្បីរៀបចំព្រឹត្តិការណ៍ AFF Cup ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៣១ ខែធ្នូ ខាងមុខនោះទេ។ យោងតាមផែនការដំបូង ពានរង្វាន់បាល់ទាត់អាស៊ីអាគ្នេយ៍ (AFF Cup) ធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ប៉ុន្តែដោយសារការរីករាលដាលនៃ Covid-19 វាត្រូវពន្យាពេល ១ ឆ្នាំ។

តាមការគ្រោងទុក ពិធីចាប់ឆ្នោតចែកពូលសម្រាប់ព្រឹត្តិការណ៍ AFF Cup 2020 គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ដោយមាន ១០ ក្រុម ចែកជា ២ ពូល ក្នុងពូល ១ មាន ៥ ក្រុម៕

បកប្រែដោយ Pham Diep