leftcenterrightdel
ក្រុមបាល់ទាត់ U.23 វៀតណាមស្ថិតនៅក្នុងពូល I (រូបថត៖ VFF)

ក្រុមទាំង ២៣ នៅតំបន់ខាងលិច (អាស៊ីខាងលិច អាស៊ីខាងត្បូងនិងអាស៊ីកណ្តាល) ត្រូវបានបែងចែកជា ៦ ពូល។ ក្រុមទាំង ១៩ នៅតំបន់បូព៌ា (អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍) ត្រូវបានចែកចេញជា ៥ ពូល។ តាមរយៈការចាប់ឆ្នោតចែកពូល ក្រុមបាល់ទាត់ U.23 វៀតណាមស្ថិតនៅក្នុងពូល I ជាមួយក្រុមបាល់ទាត់មីយ៉ាន់ម៉ា  ហុងកុង (ចិន) និងតៃវ៉ាន់ (ចិន)។

តាមការគ្រោងទុក ការប្រកួតវគ្គជម្រុះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ ។ បណ្ដាក្រុមប្រកួតវិលជុំដើម្បីជ្រើសយក ១១ ក្រុមឈរលំដាប់ទី១ និងក្រុមចំនួន ៤ ឈរលំដាប់ទី ២ ដែលមានលទ្ធផលល្អបំផុត ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅប្រទេសអ៊ូសបេគីស្ថានចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២៕

បកប្រែដោយ Pham Diep