leftcenterrightdel
បណ្តា​ប្រទេសអាស៊ីអាគ្នេយ៍សម្រេចពន្យារពេលស៊ីហ្គេមលើកទី ៣១ ទៅឆ្នាំ ២០២២

អង្គសន្និសីទបានសម្តែងនូវការព្រួយបារម្ភអំពីស្ថានភាពរីករាលដាលនៃ Covid-19 នៅតំបន់អាស៊ីអាគ្នេយ៍ហើយមានបំណងចង់ឲ្យវៀតណាមនឹងផ្ដល់ព័ត៌មានជាផ្លូវការអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ។ លោក D.Siriwat ខុទ្ទកាល័យ SEAGF បានឲ្យដឹងថា ប្រតិភូទាំងឡាយបានសម្រេចពន្យារពេលស៊ីហ្គេមលើកទី ៣១ ទៅខែមេសា ឬ ឧសភា ឆ្នាំ២០២២ ។ 

គួររំលឹកថា គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមលើកទី ៣១ បានរាយការណ៍ជូនរដ្ឋាភិបាល និងកំពុងរង់ចាំរដ្ឋាភិបាល​វៀត​ណាមពិនិត្យពិចារណានិងជ្រើសរើសពេលវេលារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ឲ្យសមស្របបំផុត៕

បកប្រែដោយ Pham Diep