ក្រុមបាល់ទាត់វៀតណាមបានចាប់ផ្តើមការប្រកួតយ៉ាងល្អក្នុងការប្រកួតជាមួយក្រុមបាល់ទាត់ម៉ាឡេស៊ី ហើយរកបានមួយគ្រាប់នៅនាទី ២៧ ដោយកីឡាករខ្សែប្រយុទ្ធ Tien Linh ។ នៅនាទី ៧២ ក្រុមបាល់ទាត់ម៉ាឡេស៊ី រកបានមួយគ្រាប់វិញ ដោយកីឡាករ De Paula ស៊ុតប៉េណាលទី ១១ ម៉ែត្រ។

leftcenterrightdel
កីឡាករខ្សែប្រយុទ្ធ Tien Linh រកបានមួយគ្រាប់

បន្ទាប់ពីរកបានមួយគ្រាប់មក ក្រុមបាល់ទាត់ម៉ាឡេស៊ីបានបង្កើនសម្ពាធលើក្រុមបាល់ទាត់វៀតណាម ខណៈដែលក្រុមបាល់ទាត់វៀតណាមលេងការពារ និងរង់ចាំឱកាសវាយបក់វិញ។

leftcenterrightdel
កីឡាករ Que Ngoc Hai រកបានគ្រាប់ទី ២ ឲ្យក្រុមបាល់ទាត់វៀតណាម

នៅនាទី ៨៣ ក្រុមបាល់ទាត់វៀតណាមមានការផ្លាស់ប្ដូរបន្ទាប់ពីគ្រូបង្វឹកឲ្យកីឡាករ Van Toan ចូលប្រកួត។ ភ្លាមៗកីឡាករ Van Toan រកបានគ្រាប់បាល់ពិន័យ ១១ ម៉ែត្រ ហើយកីឡាករ Que Ngoc Hai បានស៊ុតប៉េណាលទី ១១ ម៉ែត្រដោយជោគជ័យនាំមកជ័យជំនះចុងក្រោយសម្រាប់ក្រុមបាល់ទាត់វៀតណាម៕

បកប្រែដោយ Pham Diep