សារព័ត៌មាន DPA របស់អាល្លឺម៉ង់បានណែនាំគោលដៅទេសចរណ៍ដ៏វិសេសវិសាលមួយចំនួននៅវៀតណាម
កប.អនឡាញ - ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មានអនឡាញអាល្លឺម៉ង់ជាច្រើនដូចជា Sueddeutsche.de, Zeit.de, RNZ.de, Allgemeine-zeitung.de,... ...។
    |
 |
ឈូងសមុទ្រ Ha Long ជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញភ្ញៀវទេសចរ (រូបថត៖ vnanet.vn) |
ក្រោមចំណងជើងថា“ ដំណើរឆ្លងកាត់ប្រទេសវៀតណាមពីខាងជើងទៅខាងត្បូង” អត្ថបទកាសែតបានចុះផ្សាយថា វៀតណាមទាក់ទាញភ្ញៀវទេសចរដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ភ្នំ វាលស្រែកាំជណ្ដើរតាមជម្រាលភ្នំ។ អត្ថបទបានជ្រើសរើសគោលដៅទេសចរណ៍ចំនួន ១១ ដើម្បីអ្នកទេសចរអាចស្វែងយល់មុនពេលទៅទេសចរណ៍បន្ទាប់ពីគ្រប់គ្រងបានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ។
គោលដៅទេសចរណ៍ដំបូងដែលបានរៀបរាប់គឺតំបន់ទេសចរណ៍ Sapa ដែលជា "គោលដៅទេសចរណ៍" សុខសាន្ដនិងអាកាសធាតុត្រជាក់នៅភាគខាងជើងវៀតណាម។
គោលដៅទេសចរណ៍ក៏បានសារព័ត៌មានអាល្លឺម៉ង់ណែនាំដល់អ្នកទេសចរណ៍អាល្លឺម៉ង់គឺឈូងសមុទ្រ Ha Long, កោះ Cat Ba ជាមួយទឹកសមុទ្រខៀវស្រងាត់ រូងភ្នំ Phong Nha-Ke Bang មានប្រវែងជាង ៣៥០ គីឡូម៉ែត្រ។ ក្រៅពីគោលដៅទេសចរណ៍ខាងលើនេះនៅមានទីក្រុង Da Lat និងទីក្រុងហូជីមិញដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងមានភាពស្វាហាប់ជាងគេនៅតំបន់អាស៊ី និងតំបន់ដីសណ្ត Cuu Long ក៏ដូចជាផ្សារអណ្តែតទឹក Cai Rang ផងដែរ។
ទន្ទឹមនឹងនោះ សារព័ត៌មានអាល្លឺម៉ង់ក៏បានផ្តល់ព័ត៌មានអំពីអាកាសធាតុនិងពេលវេលាសមស្របសម្រាប់ការធ្វើដំណើរទេសចរណ៍នៅវៀតណាម ដែលក្នុងនោះសារព័ត៌មានបានបញ្ជាក់ថា ភ្ញៀវទេសចរអាចមកប្រទេសវៀតណាមក្នុងពេលណាទាំងអស់ក្នុងឆ្នាំ៕
បកប្រែដោយ Pham Diep