leftcenterrightdel
កីឡាករឆ្នើមឆ្នាំ ២០២០ (រូបថត៖ anninhthudo.vn)

នៅក្នុងកម្មវិធីនេះ អគ្គនាយករងទទួលបន្ទុកអគ្គនាយកដ្ឋានកីឡាអប់រំកាយ លោក Tran Duc Phan  បានបញ្ជាក់ថា អស់រយៈពេល ៧៥ ឆ្នាំកន្លងមក កម្មាភិបាល គ្រូបង្វឹក កីឡាករ និងអ្នកដែលធ្វើការលើវិស័យកីឡាតែងតែជំនះពុះពារការលំបាកដើម្បីបំពេញភារកិច្ចរបស់ខ្លួន ដោយរួមចំណែកយ៉ាងច្រើនដល់បុព្វហេតុដណ្ដើមឯករាជ្យជាតិនិងការកសាងមាតុភូមិ។  ក្នុងឱកាសនេះដែរ គណៈកម្មការរៀបចំកម្មវិធីបានលើកដម្កើងគ្រូបង្វឹក និងកីឡាករឆ្នើមឆ្នាំ ២០២០ នៅទូទាំងប្រទេស។

ក្នុងឱកាសអបអរសាទរខួបលើកទី ៤៦ នៃទិវារំដោះទីក្រុង Da Nang (២៩ មីនា ១៩៧៥ / ២៩ មីនា ២០២១) និងខួបលើកទី ៧៥ នៃទិវាកីឡាវៀតណាម  នៅព្រឹកថ្ងៃទី ២៧ ខែមីនា មន្ទីរវប្បធម៌និងកីឡាទីក្រុង Da Nang បានរៀបចំកម្មវិធី "ទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល"។ កម្មវិធីនេះ បានទាក់ទាញការចូលរួមពីប្រជាជន កម្មាភិបាល កម្លាំងប្រដាប់អាវុធ សិស្សនិងនិស្សិតក្នុងទីក្រុងជាង ១,០០០ នាក់ ៕

បកប្រែដោយ Pham Diep