leftcenterrightdel
ពហុកីឡដ្ឋាន My Dinh (រូបថត៖ C.O)

អាស្រ័យហេតុនេះ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ នៅទីក្រុងហាណូយ និងខេត្ដមួយចំនួនទៀត ដូចជាខេត្ដ Quang Ninh, Phu Tho, Ha Nam, Ninh Binh, Bac Ninh …ជាមួយវិញ្ញាសារចំនួន ៤០ ។

នៅទីក្រុងហាណូយ ពហុកីឡាដ្ឋានជាតិ My Dinh នឹងរៀបចំការប្រកួតអត្តពលកម្ម។ ពហុកីឡាដ្ឋាន Quan Ngua នឹងរៀបចំការប្រកួតកាយសម្ព័ន្ធ និង Aerobic ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាជាតិហាណូយនឹងរៀបចំការប្រកួតបាញ់កាំភ្លើង បាញ់ធ្នូ លើកទម្ងន់ កាយវប្បកម្ម និង petanque ។ ខេត្ត Bac Ninh នឹងរៀបចំការប្រកួត boxing, kickboxing វាយកូនបាល់ បាល់បោះ ។ ហើយការប្រកួត karate នឹងត្រូវបានធ្វើឡើងនៅខេត្ដ Ninh Binh ។

ការប្រកួតបាល់ទាត់បុរសនឹងត្រូវធ្វើឡើងនៅពហុកីឡាដ្ឋាន My Dinh (ទីក្រុងហាណូយ), ពហុកីឡាដ្ឋាន Thien Truong (ខេត្ដ Nam Dinh) និងពហុកីឡាដ្ឋាន Viet Tri (ខេត្ដ Phu Tho) …៕

បកប្រែដោយ Pham Diep