leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ 

នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានអគ្គនាយកដ្ឋានទទួលបន្ទុកអគ្គនាយកដ្ឋានកីឡាកាយវប្បកម្មលោក Tran Duc Phan បានបង្ហាញផែនការរៀបចំការប្រកួតរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម និងបង្ហាញនិមិត្តសញ្ញា-ឡូហ្គោ (Logo) និងរូបតុក្កតាតំណាង (Mascot) នៃការប្រកួតកីឡា SEA Games 31 និង ASEAN PARA Games 11 និងទីតាំងប្រកួត។

ក្នុងរយៈពេលពីរថ្ងៃធ្វើការ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍បានអនុម័តលើលក្ខន្ដិកៈនិងរបាយការណ៍របស់បណ្ដាអនុគណៈកម្មការរួមមាន៖ កីឡានិងច្បាប់ សុខាភិបាលនិងស្ដ្រី។  កិច្ចប្រជុំក៏បានស្ដាប់ផែនការលម្អិតក្នុងការរៀបចំព្រឹត្តិការណ៍ SEA Games 31 នៅប្រទេសវៀតណាម ក៏ដូចជាផែនការរៀបចំព្រឹត្ដិការណ៍ SEA Games 32 នៃប្រទេសកម្ពុជាផងដែរ៕

បកប្រែដោយ Pham Diep