leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ toquoc.vn)

 

នៅឯសន្និសីទ តំណាងប្រទេសនានាបានផ្ដល់គំនិតដែលទាក់ទងទៅនឹងការសម្រេចវិញ្ញាសារកីឡារថ្មីមួយចំនួន ដូចជា Jujitsu, bowling, e-sport, modern pentathlon, triathlon, teqball, sof Tennis ... ដាក់ចូលក្នុងធម្មនុញ្ញរបស់ SEAGF។  គណៈកម្មាធិការអូឡាំពិកវៀតណាមបានស្នើឱ្យដាក់បញ្ចូលវិញ្ញាសារក្បាច់គុនបុរាណចូលក្នុងធម្មនុញ្ញរបស់ SEAGF។

leftcenterrightdel
តំណាងប្រតិភូចូលរួមសន្និសីទ (រូបថត៖ toquoc.vn)

 

ក្នុងឱកាសនេះ  គណៈកម្មាធិការកីឡានិងច្បាប់វៀតណាមក៏បានផ្សព្វផ្សាយព័ត៌មានលម្អិតដែលទាក់ទងទៅនឹងការត្រៀមរៀបចំស៊ីហ្គេមលើកទី ៣១ និងបញ្ហាមួយចំនួនទៀតដែលទាក់ទងទៅនឹងការប្រតិបត្ដិរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដែរ។

ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១ ឆ្នាំ ២០២១ ការរៀបចំសន្និសីទសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍គឺជាសកម្មភាពសំខាន់មួយដើម្បីបញ្ជាក់ពីការទទួលខុសត្រូវរបស់វៀតណាមចំពោះប្រទេសជាសមាជិក SEAGF៕

បកប្រែដោយ Pham Diep