leftcenterrightdel
លោក Thomas Bach បដិសេធ មិនធ្វើការសំរេចចិត្តលើការពន្យារពេលរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន លោក Thomas Bach បានឲ្យដឹងថាពិតជាមិនងាយស្រួលនោះឡើយ ដើម្បីចេញការសម្រេចចិត្តដ៏សំខាន់ដូច្នេះទេ ហើយលោក៏អះអាងទៀតថានឹងបញ្ហាដ៏សំខាន់របស់ IOC គឺផ្តោតលើការរៀបចំព្រឹត្តិការអូឡាំពិកប្រកបដោយសុវត្ថិភាព ដែលស្របតាមផែនការកំណត់តែម្តង។

យោងតាមផែនការ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី ២៤ ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហា បន្ទាប់មកទៀតនឹងមានព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២៥ ខែសីហា ដល់ថ្ងៃទី ៦ ខែកញ្ញា៕

តាម vovworld