leftcenterrightdel
ក្រុមហ្វូតសាលវៀតណាមមានឱកាសល្អនៅក្នុងព្រឹត្តិការណ៍ប្រកួតហ្វូតសាលអាស៊ី ២០២០( រូបថត៖ ហ្វូតសាល)

 

ដល់ថ្ងៃទី ៩ ខែកុម្ភះ ក្រុមនឹងចាកចេញទៅប្រទេសអេស្ប៉ាញដើម្បីហ្វឹកហាត់និងចូលរួមការប្រកួតមិត្តភាពចំនួន ៣ មុនពេលចាកចេញទៅប្រទេសតួកមេនីស្ថាន នៅថ្ងៃទី ២១ ខែកុម្ភៈខាងមុខ ដើម្បីចូលរួមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហ្វូតសាលអាស៊ី ២០២០។

ក្នុងការប្រកួតនេះ ក្រុមហ្វូតសាលវៀតណាមស្ថិតនៅក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះតូមិននីស្ថាន តាហ្ស៊ីគីស្ថាន និងអូម៉ង់។ ក្រុមប្រកួតទាំងអស់នឹងប្រកួតវគ្គចំរុះដើម្បីជ្រើសរើសក្រុមចំណាត់ថ្នាក់លេខ ១ និងលេខ ២ ចូលវគ្គ១/៤ ផ្តាច់ព្រ័ត្រ។

យោងតាមការកំណត់ ក្រុមចំនួន ៤ ចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងតំណាងឱ្យអាស៊ីទៅចូលរួមវគ្គផ្ដាច់ព្រ័ត្រ FIFA futsal World Cup 2021។  ក្រុមចំនួន ៤ ចាញ់នៅវគ្គ ១/៤ នឹងប្រកួតជាមួយគ្នាដើម្បីជ្រើសរើសក្រុមឈ្នះចំនួន ២ បន្តប្រកួតជាមួយគ្នាដើម្បីជ្រើសរើសក្រុមចំណាត់ថ្នាក់លេខ ៥ ទៅចូលរួមវគ្គផ្ដាច់ព្រ័ត្រ FIFA futsal World Cup 2021៕

បកប្រែដោយ Pham Diep