leftcenterrightdel
ទិដ្ឋភាពនៃជំនួបសំណេះសំណាល

 

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកសរសើរចំពោះសមិទ្ធិផលរបស់ក្រុមបាល់ទាត់ទាំង ២ និយាយដោយឡែកនិងកីឡាករចូលរួមវិញ្ញាសារផ្សេងនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ និយាយរួម។ លោកនាយករដ្ឋមន្រ្តី ជឿជាក់ថា ប្រជាជនវៀតណាមទាំងអស់គ្នាជានិច្ចកាលរួមដំណើរជាមួយក្រុមបាល់ទាត់ទាំងពីរ ហើយកោតសរសើរនិងមានមោទនភាពយ៉ាងខ្លាំង។ នេះមិនត្រឹមតែជាជ័យជំនះរបស់សហព័ន្ធកីឡាប៉ុណ្ណោះទេ ថែមទាំងជាជ័យជំនះនៃស្មារតីវៀតណាមទៀតផង។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីថតរូបជាមួយក្រុមបាល់ទាត់ជម្រើសជាតិ U22 វៀតណាម

 

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងជ័យជម្នះរបស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមទាំងពីរបានមានការរួមវិភាគទានយ៉ាងច្រើនពីគ្រូបង្វឹក លោក Park Hang-seo និងលោក Mai Duc Chung បានស្រាវជ្រាវយ៉ាងហ្មត់ចត់គូប្រកួតនិងមានយុទ្ធវិធីសមហេតុសមផល ក៏ដូចជាពង្រីកទេពកោសល្យរបស់កីឡាករ។ លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ក្រុមគ្រួសារ ក្លឹបបាល់ទាត់ កីឡាករ កីឡាការិនីនិងសហគ្រាស ក៏ដូចជាអ្នកគាំទ្រ។ ប្រជាជនរាប់លាននាក់នៅទូទាំងប្រទេសដែលកាន់ទង់ជាតិក្នុងដៃ នាំគ្នាដង្ហែរតាមផ្លូវអបអរសាទរជ័យជំនះរបស់ក្រុមបាល់ទាត់ទាំងពីរ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីថតរូបជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម

 

ក្នុងឱកាសនេះ សហគ្រាសជាច្រើនដូចជាសម្ព័ន្ធក្រុមហ៊ុន Vingroup, សម្ព័ន្ធក្រុមហ៊ុន T&T, សម្ព័ន្ធក្រុមហ៊ុន Sun Group ...លៗ បានសន្យាថានឹងប្រគល់រង្វាន់ដល់ក្រុមបាល់ទាត់ទាំងពីរក្នុងទឹកប្រាក់រាប់ពាន់លានដុង៕

បកប្រែដោយ Pham Diep