ទីក្រុង Hoi An រៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្របវកញ្ញាឯកជាឯកអគ្គរដ្ឋទូតទេសចរណ៍ពិភពលោកឆ្នាំ ២០១៨
កប.អនឡាញ - កញ្ញាជិត ៥០ នាក់មកពីបណ្ដាប្រទេសនៅលើពិភពលោកមានវត្តមាននៅទីក្រុង Hoi An ខេត្ត Quang Nam វៀតណាមដើម្បីចូលរួមការប្រកួតបវរកញ្ញាឯកជាឯកអគ្គរដ្ឋទូតទេសចរពិភពលោកឆ្នាំ២០១៨ (World Miss Tourism Ambassador) ដែលប្រព្រឹត្ដទៅពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែកក្កដា។
|
|
កញ្ញា Phan Thi Mo មកពីខេត្ត Tien Giang ជាតំណាងរបស់ប្រទេសវៀតណាមទៅចូលរួមការប្រកួតនេះ |
នេះគឺជាការប្រកួតសម្រាប់កញ្ញាដ៏ស្រស់ស្អាតដែលមានអាយុចាប់ពី ១៨ ដល់ ២៨ឆ្នាំ ដែលមានចំណូលចិត្ដទៅទេសចរណ៍ និងមានបំណងចង់ទទួលតួនាទីជាឯកអគ្គរដ្ឋទូតទេសចរណ៍ដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍ដល់សាធារណជន ក៏ដូចជាការផ្សាភ្ជាប់ និងជំរុញការអភិវឌ្ឍទេសចរណ៍នៅលើពិភពលោក។
កញ្ញា Phan Thi Mo មកពីខេត្ត Tien Giang ជាតំណាងរបស់ប្រទេសវៀតណាមទៅចូលរួមការប្រកួតនេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម និងថៃ។ ហើយសកម្មភាពបន្ទាប់មកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហានៅទីក្រុងបាងកកប្រទេសថៃ៕
បកប្រែដោយ Pham Diep