មកកាន់ភូមិ Phin Ho ឃុំ Ta Phoi ទីក្រុង Lao Cai (ខេត្ត Lao Cai) អ្នកណាក៏ស្គាល់លោក Chao Lao Su ព្រោះច្រើនឆ្នាំកន្លងមកនេះ លោក Chao Lao Su បានបង្រៀនដោយមិនគិតថ្លៃនូវអក្សរជនជាតិ Dao ជូនកុមារា កុមារីក្នុងភូមិ ក្នុងបំណងចង់រួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ជនជាតិខ្លួន។ លោក Chao Lao Su មានប្រសាសន៍ថា កាលពីមុន អក្សរជនជាតិ Dao ត្រូវបានរក្សាដោយការបង្រៀនក្នុងគ្រួសារ ប៉ុន្តែឥឡូវនេះវាស្ទើរតែមិនមាន។ ជាមួយនឹងការរីកចំរើនក្នុងជីវភាពរស់នៅ កុមារនិងក្មេងជំទង់មានឱកាសទទួលបានរបៀបរស់នៅបែបទំនើប ការផ្លាស់ប្តូរ និងប្រើប្រាស់អ៊ីនធឺណេត... មនុស្សជាច្រើនបានភ្លេចទៅបន្តិចម្តងៗ និងមិនចាប់អារម្មណ៍នឹងអក្សរបស់ជនជាតិខ្លួនទៀត។ ខ្ញុំចង់ចំណាយពេលបង្រៀនអក្សរ ជនជាតិ Dao ជូនយុវជន ដើម្បីរួមចំណែកបង្កើតសេចក្តីស្រឡាញ់អត្តសញ្ញាណវប្បធម៌ជនជាតិសម្រាប់មនុស្សម្នាក់ៗ។

leftcenterrightdel
លោក Chao Lao Su ណែនាំក្មេងៗនៅភូមិ Phin Ho ឃុំ Ta Phoi ទីក្រុង Lao Cai សរសេរអក្សរ Nom Dao

ឃុំ Trung My ស្រុក Binh Xuyen (ខេត្ត Vinh Phuc) មានប្រជាជនជាង ៥០% ជាជនជាតិភាគតិច ភាគច្រើនជាជនជាតិ San Diu។ ប៉ុន្មានឆ្នាំកន្លងមកនេះ ថ្វីត្បិតតែវ័យចំណាស់ក៏ដោយ ប៉ុន្តែដោយមានទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តអភិរក្សវប្បធម៌ជនជាតិ លោកស្រី Tran Thi Nam និងសមាជិកដទៃទៀត បានបើកវគ្គបង្រៀនភាសា និងបទចម្រៀងជនជាតិសម្រាប់ក្មេងៗ។ ចាប់ពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ន សិក្ខាកាមរាប់រយនាក់បានចេះនិយាយភាសាជនជាតិ និងច្រៀងបទចម្រៀងប្រពៃណីរបស់ជនជាតិ San Diu។

ទម្រង់បង្រៀនអក្សរជនជាតិ Dao របស់លោក Chao Lao Su និងការបង្រៀនភាសារបស់ជនជាតិ San Diu របស់លោកស្រី Tran Thi Nam ជាការងារជាក់ស្តែង និងដ៏មានអត្ថន័យ រួមជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់រក្សានិងពង្រីកភាសា និងអក្សររបស់ជនជាតិភាគតិច ចូលរួមចំណែករក្សាអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច។

បច្ចុប្បន្ននេះ នៅតាមមូលដ្ឋាន ទោះបីភាសា និងអក្សររបស់ជនជាតិភាគតិចជាច្រើនត្រូវបានទទួលស្គាល់ក៏ដោយ តែការផ្សព្វផ្សាយនៅមានកម្រិត ហើយជនជាតិភាគតិចជាច្រើនមិនមានឱកាសនិយាយភាសាកំណើតរបស់ពួកគេឡើយ។ ដូច្នេះ ការថែរក្សា និងផ្សព្វផ្សាយអក្សររបស់ជនជាតិភាគតិចគប្បីមានការចូលរួមពីសង្គមជាតិទាំងមូល។ យើងដឹងហើយថា នាពេលកន្លងមក តំបន់ជាច្រើនបានដាក់ចេញវិធីសាស្ត្រមានប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមក៏ដាក់ចេញដំណោះស្រាយជាច្រើន ដើម្បីលើកកំពស់គុណភាពនៃការបង្រៀនភាសាជនជាតិភាគតិចនៅតាមសាលារៀន។ បច្ចុប្បន្ននេះ ក្នុងប្រទេសទាំងមូលមានភាសាជនជាតិចំនួន ៦ ដែលត្រូវបានបង្រៀនជាផ្លូវការនៅក្នុងសាលារៀន រួមមាន ភាសាជនជាតិ Mong ភាសាជនជាតិ E De ភាសាជនជាតិ Gia Rai និងភាសាខ្មែរនៅក្នុងខេត្ត និងទីក្រុងចំនួន ២១។ ជារៀងរាល់ឆ្នាំមានសាលារៀនប្រហែល ៦០០ សាលាដែលមានថ្នាក់រៀន ៤,៥០០ ថ្នាក់ និងសិស្សជាង ១១០,០០០ នាក់ កំពុងរៀនភាសាជនជាតិភាគតិច។ គម្រោងទី៦ ស្តីពីការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីល្អរបស់ជនជាតិភាគតិច ដែលផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ដោយមានខ្លឹមសារគាំទ្រស្រាវជ្រាវ ស្ដារឡើងវិញ អភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជនជាតិភាគតិច។ល។

យើងសង្ឃឹមថា ដោយមានការចូលរួមរបស់សហគមន៍ទាំងមូល ការអភិរក្សភាសា និងអក្សររបស់ជនជាតិភាគតិចនឹងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើននាពេលខាងមុខ៕

បកប្រែដោយ Thuy Anh