leftcenterrightdel
រូបថតឧទាហរណ៍ (giaoducthoidai.vn)

និស្សិតទាំងនេះនឹងត្រូវបានបន្ដចូលរួមវគ្គសិក្សា និងវគ្គស្រាវជ្រាវថ្នាក់ក្រោយឧត្ដមសិក្សាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុនៅតាមសាលានានានៃចក្រភពអង់គ្លេសចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ ២០២១។

អាហារូបករណ៍សម្រាប់និស្សិតម្នាក់មានតម្លៃជាអប្បបរមា ១០.០០០ ផោន សម្រាប់វគ្គក្រោយឧត្តមសិក្សាដែលអូសបន្លាយរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេសនៅសាកលវិទ្យាល័យចំនួន ១២។ ក្នុងនោះនិស្សិតវៀតណាមអាចដាក់ពាក្យសុំអាហារូបករណ៍នៅតាមសាលារៀនដូចជា៖ សាកលវិទ្យាល័យ Anglia Ruskin, សាកលវិទ្យាល័យ Royal Agricultural, សាកលវិទ្យាល័យ College London, សាកលវិទ្យាល័យ Bristol, សាកលវិទ្យាល័យ East Anglia, សាកលវិទ្យាល័យ Greenwich៕

បកប្រែដោយ Pham Diep