ជាក់ស្តែង វៀតណាមបានដាក់ជូនអង្គការ UNESCO ធ្វើការពិចារណា និងដាក់បញ្ចូល “Mo Muong” ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់ និង “សិល្បៈចែវ” ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ។

leftcenterrightdel
ការសម្តែងសិល្បចែវនៅភូមិ Khuoc ឃុំ Phong Chau ស្រុក Dong Hung ខេត្ត Thai Binh (រូបថត៖​ vnanet.vn)

Mo Muong គឺជាសកម្មភាពសម្តែងប្រជាប្រិយនៅក្នុងពិធីសាសនាដែលទាក់ទងនឹងជីវភាពជំនឿខាងវិញ្ញាណរបស់ជនជាតិ Muong ដែលអនុវត្តនៅខេត្ត Hoa Binh, Thanh Hoa, Ninh Binh, Phu Tho, Son La, Dak Lak និងរដ្ឋធានីហាណូយ។

ក្នុងពេលជាមួយគ្នានោះ ចែវ គឺជាសិល្បៈល្ខោនប្រជាប្រិយរបស់វៀតណាម មានលក្ខណៈមហាជន ផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យប្រពៃណីដើម្បី អរព្រះគុណចំពោះអាទិទេពដែលបានប្រទានពរឲ្យមានរដូវប្រមូលផលល្អ អ្នកភូមិមានជីវភាពធូរធារ និងសម្បូរសប្បាយ ហើយសម្រាប់ប្រជាកសិករអាចប្រាស្រ័យគ្នា និងបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេ។ ចែវគឺជាបេតិកភណ្ឌវប្បធម៌នៅខេត្ត Thai Binh, Ninh Binh, Ha Nam, Nam Dinh, Hai Duong, Hung Yen, Bac Ninh, Vinh Phuc, Phu Tho, Quang Ninh, Bac Giang, Thai Nguyen និងទីក្រុង Hanoi ទីក្រុង Hai Phong៕

តាម vovworld.vn