ព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Grand Saconnex នេះក្នុងបំណងបង្ហាញដល់អ្នកនៅមូលដ្ឋានស្គាល់នូវមុខម្ហូបប្រពៃណីនៃប្រទេសជុំវិញពិភពលោក ទាក់ទាញការចាប់អារម្មណ៍ពីអ្នកមូលដ្ឋាន និងភ្ញៀវទេសចរអន្តរជាតិ។

leftcenterrightdel
ការតាំងពិព័រណ៍រូបភាពអំពីទឹកដីនិងមនុស្សវៀតណាម (រូបថត៖ vnanet.vn)

ថ្លែងមតិនៅព្រឹត្តិការណ៍នេះ លោក Mai Phan Dung ឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីគោលបំណងរបស់ស្ថានបេសកកម្មក្នុងការរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍរបស់ខ័ណ្ឌ Grand Saconnex។ យោងតាមលោកឯកអគ្គរដ្ឋទូត ព្រឹត្តិការណ៍នេះគឺជាឱកាសល្អសម្រាប់ស្ថានបេសកកម្មវៀតណាមផ្សព្វផ្សាយពីរូបភាពនៃទឹកដី មនុស្ស និងវប្បធម៌វៀតណាមដល់អ្នកទីក្រុងហ្សឺណែវ។

នៅក្នុងព្រឹត្តិការណ៍នេះដែរ ស្ថានបេសកកម្មវៀតណាមបានតាំងពិព័រណ៍រូបភាពអំពីសកម្មភាពវប្បធម៌របស់ជនជាតិជាច្រើននៅវៀតណាម៕

បកប្រែដោយ Thuy Anh