ភាពអត់ឃ្លានបង្ខំឱ្យអ្នកស្រីត្រូវតែបង្ខំចិត្តធ្វើពលកម្ម ទៅចម្ការដាំដំណាំសម្រាប់ចិញ្ចឹមជីវិតរបស់អ្នកស្រីនិងគ្រួសារ។ តោងដើរតាមអ្នកស្រីគឺចៅពីរនាក់ដែលមុខមាត់ប្រឡាក់ដោយធូលីគួរឱ្យអាណិត។ ពួកវាក៏ត្រូវតែសាបព្រួសគ្រាប់ពូជ និងរើសបន្លែ សម្រាប់ហូបចុកពេលយប់នៅផ្ទះ។ឱ្យតែឃើញមុខចៅទាំងពីរម្តងៗ អ្នកស្រីប៊ូ ចេះតែមាអារម្មណ៍អាណិតអាសូចង់ស្រក់ទឹកភ្នែក។ ពួកវាស្រេកឃ្លានខ្លាំងណាស់ មើលទៅស្លេកស្លាំងណាស់។ ត្រឹមតែរកស៊ីឱ្យមានអ្វីហូបចុកក៏នៅតែពិបាក ដូច្នេះខ្ញុំមិនហ៊ានគិតដល់ការឱ្យពួកវាទៅរៀនទេ។ ឪពុកពួកវាមិនស្តាប់អ្នកស្រី ដើរតាមពួកមនុស្សអាក្រក់ នាំឱ្យប្រមឹកស្រាហើយស្លាប់ទាំងវ័យក្មេង។ ព្រឹកមួយពេលភ្ញាក់ពីដំណេក ឮសំឡេងកូនក្មេងយំ អ្នកស្រីក៏រត់ចូលមកឃើញចៅៗឃំស្រែក ដោយគ្មានឃើញម្តាយពួកវានៅណាសោះ។

អ្នកស្រី ប៊ូ រង់ចាំច្រើនខែហើយក៏មិនឃើញកូនប្រសាត្រឡប់មកផ្ទះវិញទេ។ ក្រោយមកៗ ទើបអ្នកស្រីដឹងថា ម្តាយចៅទាំងពីរមានការធុញទ្រាន់នឹងភាពក្រីក្រ បានទុកកូនចោល ហើយចាកចេញទៅ។ តាំងពីពេលនោះរហូតមកដល់ពេលនេះ លោកយាយ និងចៅបានជួយជ្រោមជ្រែង និងពឹងពាក់គ្នាពីមួយថ្ងៃទៅមួយថ្ងៃដើម្បីរស់។ នៅពេលដែលចៅទាំងពីរធំឡើង ពួកវាត្រូវទៅសាលារៀន ប៉ុន្តែតើអ្នកស្រីអាចទទួលបន្ទុកនេះម្តេចទៅបើ ខណៈពេលដែលអ្នកស្រីចាស់ជរាហើយ? អ្នកស្រី ប៊ូ គ្រាន់ តែបារម្ភថា បើដល់ពេលអ្នកស្រីលាចាកលោក ទៅជួបដូនជីដូនតានៅថ្ងៃអនាគតហើយ គាត់មិនដឹងថានឹងមានអ្វីនឹងកើតមានឡើងចំពោះចៅៗទេ។ ដូច្នេះ ឱ្យតែគិតអំពីវា អ្នកស្រីកាន់តែមានអារម្មណ៍សោកសៅយ៉ាងក្រៃលេង ។

leftcenterrightdel
រូបភាពជាឧទាហរណ៍

ពេលកំពុងសឹងតែគិត អ្នកស្រីប៊ូភ្ញាក់ខ្លួនដោយឮសំឡេង ហៅថា "អ្នកស្រីប៊ូ!" ពីចម្ងាយ។ អ្នកស្រី បានងាកមករកអ្នកហៅ គឺឃើញកម្មាភិបាលការពារព្រំដែន Sung Ba Cha។ អ្នកស្រី ប៊ូ ឆ្លើយតបថា៖

- ជំរាបសួរលោកកងទ័ព Cha។ ថ្ងៃនេះលោកមានការងារអ្វីបានឈាងចូលមកចម្ការខ្ញុំអ៊ីចិង?

- លោក Sung Ba Cha ថា ខ្ញុំចុះទៅភូមិមានធុរកិច្ចខ្លះ តាមផ្លូវត្រឡប់មកវិញ ខ្ញុំឈាងទៅមើលអ្នកស្រីធ្វើចម្ការយ៉ាងម៉េចហើយ ចាំបាច់ទទួលជំនួយពីខ្ញុំទេ។

- សូមអរគុណ កងទ័ពការពារព្រំដែន។ ប៉ុន្មានថ្ងៃមុនបានជួយអង្ករឱ្យខ្ញុំ ប៉ុន្តែឥឡូវលោកបានមកជួយការងារចម្ការខ្ញុំថែមទៀត។ រីឯខ្ញុំវិញគ្មានអ្វីសម្រាប់ជូនកងទ័ពទេ។

- អ្នកស្រីមិនចាំបាច់ផ្តល់អ្វីឱ្យខ្ញុំទេ ឱ្យតែមានសុខភាពល្អ គឺល្អប្រសើរហើយ។

- ខ្ញុំខំប្រឹងបានថ្ងៃណា គឺល្អប្រសើរថ្ងៃនោះហើយ ប៉ុន្តែខ្ញុំមានចៅពីរនាក់ទៀត ខ្ញុំមិនដឹងថាវាថ្ងៃ អនាគតទៅជាយ៉ាងណាទេ។

- អ្នកស្រីកុំបារម្ភអ្វី ខ្ញុំបានចុះមកទីនេះដើម្បីប្រាប់អ្នកស្រីពីដំណឹងល្អមួយ។ ថ្មីៗនេះ អង្គភាព និងអាជ្ញាធរដែនដី បានពិចារណាលើស្ថានភាពគ្រួសាររបស់អ្នកស្រី ហើយបានយល់ព្រមទទួលយកកូន A Sung ជាកូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រំដែនតែម្តង។ A Sung នឹងបានទៅរស់នៅជាមួយកងទ័ព ហើយបានឱ្យទៅរៀនថែមទៀត។ តើអ្នកស្រីយល់ព្រមទេ?

ឮដូច្នេះ អ្នកស្រី ប៊ូ បានទះដៃយ៉ាងឮ ហើយនិយាយទាំងក្តីក្តុកក្តួលក្នុងចិត្តថា៖

- អូ ព្រះអ៊ើយ! ល្អណាស់លោកអ៊ើយ គ្មានអ្វីល្អប្រសើរជាងនោះទេ។ កងទ័ពបានជួយសង្គ្រោះចៅប្រុសខ្ញុំ ហើយថែមទាំងឲ្យទៅរៀនថែមទៀត ខ្ញុំសប្បាយចិត្ត... សប្បាយណាស់!

- បាទ បើមានអ្វីកើតឡើង តំបន់ និងអង្គភាពនឹងជូនដំណឹងដល់ក្រុមគ្រួសារអ្នកស្រីនាពេលឆាប់ៗ។

- ខ្ញុំដឹងហើយ អរគុណចំពោះទឹកចិត្តដ៏ល្អរបស់កងទ័ពការពារព្រំដែនណាស់!

បកប្រែដោយ Minh Trung