ការប្រណាំងបានប្រព្រឹត្តទៅនាថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមេសា ដោយមានការចូលរួមពីក្រុមទូកចំនួន ២៩ មកពីស្រុក Hong Dan ស្រុក Phuoc Long ស្រុក Hoa Binh ស្រុក Vinh Loi និងទីក្រុង Bac Lieu។ ក្រុមទាំងនោះត្រូវបានបែងចែកចេញជា ៨ ពូល ហើយក្រុមចំនួន ៤ ត្រូវបានជ្រើសរើសដើម្បីចូលទៅជុំផ្ដាច់ព្រ័ត្រ។

leftcenterrightdel
ការប្រកួតប្រព្រឹត្តទៅនៅថ្ងៃទី ១៣ និងថ្ងៃទី ១៤ ខែមេសា ដោយមានការចូលរួមពីក្រុមទូកចំនួន ២៩

ការប្រណាំងទូក ង ខ្នាតតូចថ្នាក់ខេត្តលើកទី១ ដែលបានប្រារព្ធឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី២០២៤ ជាសកម្មភាពអបអរសាទរខួបលើកទី៤៩ នៃការរំដោះភាគខាងត្បូងវៀតណាម និងការបង្រួបបង្រួមជាតិ (ថ្ងៃទី៣០ មីនា ឆ្នាំ១៩៧៥ / ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤) ជ្រោមជ្រែងនឹងការអនុវត្តចលនា “ប្រជាជនទាំងមូលហាត់ប្រាណតាមគំរូលោកអ៊ំ ហូ”។

នេះក៏ជាឱកាសសម្រាប់កីឡាករជួបជុំ ផ្លាស់ប្តូរ និងសិក្សាបទពិសោធន៍ក្នុងការប្រកួតកីឡា និងជាឱកាសសម្រាប់បងប្អូនជនរួមជាតិខ្មែរចូលរួមក្នុងសកម្មភាពសមូហភាពដ៏មានន័យ សាមគ្គី និងសប្បាយរីករាយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី៕

បកប្រែដោយ Thuy Anh