នេះពិតជាសេចក្តីរីករាយរួមសម្រាប់ជនជាតិ M'nong នៅភូមិ Jie Yuk ហើយក៏ជាមោទនភាពរបស់សិប្បករ Y Krai Cil ផ្ទាល់ដែលបានរួមចំណែកជាច្រើនក្នុងការអភិរក្ស និងលើកកម្ពស់វប្បធម៌គងឃ្មោះសម្រាប់តំបន់ខ្ពង់រាប Tay Nguyen។

កាលនៅក្មេង  សិប្បករ Y Krai Cil បានជក់ចិត្តដិតអារម្មណ៍នឹងសំឡេងគងឃ្មោះ របាំ និងការនិយាយមានការចាប់ចុងចួន (ការនិទានកថាកំណាព្យ) របស់ជនជាតិ M'ong។ បន្ទាប់មកគាត់ក៏ដើរតាមឪពុក និងពូទៅរៀនបច្ចេកទេសសម្តែងគងឃ្មោះ និងបទថ្វាយបង្គំព្រះ។ នៅពេលគាត់ពេញវ័យ Y Krai Cil បានទន្ទេញចាំបទចម្រៀងគងឃ្មោះបុរាណជាច្រើន របាំជាច្រើន និងចង្វាក់ ការនិទានកថាកំណាព្យក្នុងពិធីកិច្ចរបស់ជនជាតិ M'ong ដែលផ្សាភ្ជាប់នឹងវាលស្រែ វដ្តជីវិត និងទំនាក់ទំនងសង្គម។

leftcenterrightdel
សិប្បករ Y Krai Cil និងចៅប្រុស កែសម្រួលសំឡេងគងឃ្មោះដ៏មានតម្លៃរបស់គ្រួសារ

ក្នុងចំណោមនោះ គេអាចនិយាយអំពីពិធីសែនកំពង់ទឹក ពិធីអំណរស្រូវថ្មី ពិធីពេញវ័យ ពិធីថ្វាយបង្គំសុខភាព ពិធីចងសម្ព័ន្ធមេត្រីភាព។ល។ ដោយការរៀនសូត្រពីព្រឹទ្ធាចារ្យភូមិ Y Krai Cil បានស្វែងយល់យ៉ាងស៊ីជម្រៅអំពីវប្បធម៌ប្រពៃណីរបស់ជនជាតិ M'ong។ គាត់មិនត្រឹមតែក្លាយជាសិប្បករជាគំរូក្នុងការសំដែង និងបង្ហាត់បង្រៀនការសំដែងគងឃ្មោះប៉ុណ្ណោះទេ ថែមទាំងជាព្រឹទ្ធាចារ្យភូមិដ៏មានកិត្យានុភាពនៅក្នុងស្រុក Lak ទៀតផង។

ទោះបីមានអាយុ ៧៧ ឆ្នាំក្នុងឆ្នាំនេះក៏ដោយ ប៉ុន្តែជារៀងរាល់ថ្ងៃ ព្រឹទ្ធាចារ្យភូមិ Y Krai Cil នៅតែទៅចម្ការកាហ្វេ ដើម្បីចូលរួមការងារផលិត។ ក្នុងវិស័យអភិរក្ស និងលើកតម្កើងវប្បធម៌ប្រពៃណី ជាពិសេសវប្បធម៌គងឃ្មោះ Tay Nguyen លោក Y Krai Cil បានស្តារឡើងវិញយ៉ាងសកម្មនូវក្រុមគងឃ្មោះបុរស និងក្រុមរបាំនារីរបស់ជនជាតិ M'ong ។ មកទល់បច្ចុប្បន្ននេះ ភូមិ Jie Yuk មានក្រុមគងឃ្មោះបុរសមួយក្រុម និងក្រុមរាំនារីមួយក្រុម ហើយពិធីបុណ្យប្រពៃណីជាច្រើនរបស់ជនជាតិ M'nong ក៏ត្រូវបានស្តារឡើងវិញផងដែរ។ ភូមិ Jie Yuk ត្រូវបានប្រគល់គងឃ្មោះមួយឈុតដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Dak Lak។

សព្វថ្ងៃ សិប្បករ Y Krai Cil តែងតែទៅភូមិនានាក្នុងស្រុក Lak ដើម្បីបង្ហាត់បង្រៀនការសំដែងគងឃ្មោះ។ ទន្ទឹមនឹងនោះ លោកចូលរួមថ្វាយបង្គំក្នុងពិធីបុណ្យនានា ឬតាមការអញ្ជើញរបស់ជនជាតិ M'nong នៅតាមភូមិដាច់ស្រយាល និងភូមិជិត ដើម្បីបញ្ជូនសារ និងសេចក្តីប្រាថ្នាជូនដល់ពិភពព្រលឹងវិញ្ញាណ។ ដោយមានបំណងកុំឱ្យវប្បធម៌ប្រពៃណីនៃតំបន់ខ្ពង់រាប Tay Nguyen ត្រូវរលាយសាបសូន្យទៅសិប្បករ Y Krai Cil បានបង្ហាត់បង្រៀនបច្ចេកទេសសម្តែងគងឃ្មោះ ជាមួយនឹងចំណង់ចំណូលចិត្ត និងការជក់ចិត្តដិតអារម្មណ៍នឹងការអភិរក្សវប្បធម៌ M'nong សម្រាប់កូនប្រុស Y Tang Lieng និងចៅប្រុស Y Dinh Lieng។

នៅលើជញ្ជាំងនៅចំកណ្តាលផ្ទះឈើប្រណិត  សិប្បករ Y Krai Cil ព្យួរវិញ្ញាបនបត្រដែលទទួលស្គាល់ជាសិប្បករឆ្នើម; ប័ណ្ណសរសើរពីក្រសួង ស្ថាប័ននានា និងរបស់ខេត្ត Dak Lak... ទាំងអស់បានទទួលស្គាល់ការរួមចំណែករបស់គាត់ក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសជាតិ។ សិប្បករ Y Krai Cil គឺពិតជាបក្សីមិនចេះនឿយហត់នៃភូមិ Dak Phoi៕

បកប្រែដោយ Huyen Trang