លោកតា Y Won Nie បាននិយាយថា កាលពីកុមារភាព ខណៈពេលតោងឪពុកម្ដាយទៅចូលរួមពិធីបុណ្យភូមិ លោកតែងតែចាប់អារម្មណ៍យ៉ាងខ្លាំងនឹងសូរសំឡេងពីគងឃ្មោះ ដូច្នេះហើយលោកតែងតែរង់ចាំសិល្បករសម្តែងឱ្យចប់មុន ហើយនឹងធ្វើត្រាប់តាម។ នៅអាយុ ១០ ឆ្នាំ គាត់ចេះលេងគងសំរឹទ្ធ និងហាត់ប្រើឧបករណ៍ភ្លេងប្រពៃណីផ្សេងទៀត... ពេលគាត់អាយុត្រឹមតែ ១៥ ឆ្នាំ Y Won Nie បានក្លាយជាសិល្បករក្មេងជាងគេនៅក្នុងភូមិ Wiao A ។

នៅឆ្នាំ ១៩៨៩ ដោយប្រឈមមុខនឹងការ “ហូរឈាម” នៃគងឃ្មោះ និងដោយមានក្តីព្រួយបារម្ភអំពីការសាបសូន្យនូវតម្លៃវប្បធម៌ប្រពៃណី លោក Y Won Nie រួមជាមួយសិប្បករចំនួន ១០ នាក់បានបង្កើតក្រុមគងឃ្មោះនៃភូមិ Wiao A ដែលរហូតមកដល់បច្ចុប្បន្នក្រុមនេះមានសមាជិកចំនួន ២០ នាក់។ ចាប់តាំងពីពេលនោះមក Y Won Nie រួមជាមួយនឹងក្រុមគងឃ្មោះ បានចូលរួមសម្តែងក្នុងបណ្តាពិធីបុណ្យនានា និងចូលរួមការប្រលងកម្មវិធីជាច្រើន និងទទួលបានពានរង្វាន់ខ្ពស់ជាច្រើន ជាពិសេសនៅក្នុងពិធីបុណ្យធំៗរបស់ខេត្ត។ ការសម្តែងគងឃ្មោះរបស់ក្រុមតែងតែទទួលបានការកោតសរសើរយ៉ាងខ្លាំង។ គួរឱ្យចាប់អារម្មណ៍គឺតាំងពីបង្កើតមក ក្រុមគងឃ្មោះនៃភូមិ Wiao A តែងតែរក្សាទុកបាននូវគងឃ្មោះបុរាណ គ្រួសារ Y Won Nie ឱ្យមានសភាពការណ៍ដូចដើម។

leftcenterrightdel
លោកតា Y Won Nie សិប្បករ លេងភ្លេងប្រពៃណី ជាមួយនិងគងឬស្សី

មិនត្រឹមតែរក្សាទុកគងឃ្មោះ ស្គរ និងពាងបុរាណពីជំនាន់ដូនតាបន្សល់ទុកនោះទេ លោកតា Y Won Nie ក៏បានចូលរួមបង្រៀនគងឃ្មោះដល់យុវជនទាំងក្នុង និងក្រៅភូមិផងដែរ។ ទន្ទឹមនឹងនោះ លោកតានាមកែច្នៃធ្វើឧបករណ៍ភ្លេងប្រពៃណីជាច្រើនទៀត ដូចជា គងឬស្សី ខ្លុយ ស្គរ... ក្នុងដំណើរការបង្រៀន លោកតាបានដឹងថា ដើម្បីហាត់គងឬស្សី ប្អូនៗត្រូវកៀបបំពង់ឬស្សីដោយជើងពីរ ដៃម្ខាងកាន់ដំបងឬស្សីនៅលើភ្លៅខណៈពេលវាយចង្វាក់ ដៃម្ខាងទៀតប្រើសម្រាប់គោះ ដូច្នេះត្រូវតែអង្គុយមួយកន្លែងមិនរើ ហើយវាយតាមចង្វាក់ដូចគងសំរិទ្ធទេ។ ដើម្បីដោះស្រាយបញ្ហាពិបាកនេះ លោកតា Y Won Nie បានស្រាវជ្រាវ និងច្នៃប្រឌិតបានគងឬស្សីមួយកំប៉្លេថ្មី ដោយមានការរួមបញ្ចូលគ្នានៃបំពង់ឫស្សី និងបន្ទះឫស្សី។

លោកតា Y Won Nie បាននិយាយថា៖ “ខ្ញុំកំពុងព្យាយាមបង្ហើយគងឬស្សីពេញមួយកំប៉្លេ ដើម្បីណែនាំ និងបង្រៀនយុវជនក្នុងភូមិឱ្យអនុវត្តហ្វឹកហាត់រៀនគងឃ្មោះរបស់ដូនតាយើង។ មានភូមិជាច្រើនដឹងថាខ្ញុំចេះធ្វើគងឬស្សីថ្មីក៏បានពឹងឲ្យខ្ញុំធ្វើដើម្បីរក្សាទុកឱ្យកូនចៅក្នុងភូមិដែរ”។

លោក Nguyen Van Vy ប្រធានការិយាល័យវប្បធម៌ ព័ត៌មាន និងកីឡាស្រុក Krong Nang បានឲ្យដឹងថា៖ “មិនត្រឹមតែចូលរួមបង្រៀនបង្ហាត់គងឃ្មោះ និងបង្កើតឧបករណ៍ភ្លេងថ្មីប៉ុណ្ណោះទេ… លោកតា Y Won Nie ក៏មានការចូលរួមចំណែកជាច្រើន ក្នុងសកម្មភាពផ្សេងៗទៀតដូចជាការថតវីដេអូនៃការសម្តែងគងឃ្មោះ និងរបាំបុរាណរបស់ប្រជាជន Ede ក្នុងគោលបំណងទុកជាឯកសារ។ ជាមួយនឹងការរួមចំណែករបស់គាត់ នៅឆ្នាំ ២០២២ លោកតា Y Won Nie ត្រូវបានគេទទួលស្គាល់ថាជាសិប្បករឆ្នើម។

បកប្រែដោយ Minh Trung