សិប្បកម្មត្បាញអង្រឹងអភិវឌ្ឍន៍នៅលើកោះ Cu Lao Cham ទីក្រុង Hoi An ជាច្រើនសតវត្សមកហើយ។ ផលិតផលតម្បាញអង្រឹងប្រពៃណីរបស់ប្រជាជន Cu Lao Cham គឺជាទម្រង់នៃវប្បធម៌ប្រជាប្រិយ រួមចំណែកបង្ហាញអំពីលទ្ធភាពទាក់ទងផ្ទាល់ និងធ្វើអាជីវកម្មធនធានព្រៃឈើ សម្របទៅនឹងទម្រង់សមុទ្រនៃសហគមន៍ប្រជាជននៅទីនេះ។

leftcenterrightdel
បង្ហាញសិប្បកម្មតម្បាញអង្រឹងនៅព្រឹត្តិការណ៍មួយនៅទីក្រុងបុរាណ Hoi An (រូបថត៖ កាសែត Quang Nam)

មុខរបរធ្វើផ្ទះឬស្សី និងដូងនៅឃុំ Cam Thanh ទីក្រុង Hoi An ឆ្លុះបញ្ចាំងពីប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍ឃុំ និងភូមិសិប្បកម្ម មុខរបរប្រពៃណីនៅឃុំ Cam Thanh ជាពិសេសតំបន់ទីក្រុង-កំពង់ផែពាណិជ្ជកម្ម Hoi An និយាយរួម។ លោកស្រី Truong Thi Ngoc Cam នាយកមជ្ឈមណ្ឌលវប្បធម៌ - កីឡា និងវិទ្យុ - ទូរទស្សន៍ទីក្រុង Hoi An បានឲ្យដឹងថា ទីក្រុង Hoi An ខិតខំថែរក្សាឲ្យបានល្អបំផុត និងលើកតម្កើងតម្លៃនៃសិប្បកម្មប្រពៃណី៖ “បច្ចុប្បន្ននេះ យើងកំណត់ថា ភារកិច្ចសំខាន់គឺបំពាក់បំប៉ន បណ្តុះបណ្តាល និងទាក់ទាញសិប្បករ និងកម្មករសិប្បកម្មប្រពៃណី និងទាក់ទាញយុវជនឱ្យចូលរួមក្នុងការអនុវត្ត និងការបង្កើតនូវប្រភេទសិល្បៈផ្សេងៗ។ ពីនោះមក អាចរក្សាបាននូវគុណតម្លៃដែលមានស្រាប់នៃប្រព័ន្ធប្រជាប្រិយ ក៏ដូចជាការស្តារឡើងវិញនូវទម្រង់សិល្បៈប្រជាប្រិយដែលបាត់បង់បន្តិចម្តងៗ ដោយសារសិប្បករសព្វថ្ងៃកាន់តែចាស់ជរាទៅហើយ”៕

តាម vovworld.vn