ចាប់តាំងពីឆ្នាំ ២០០៧, ២០០៨ មកម៉្លេះទីភ្នាក់ងារសារព័ត៌មានជាច្រើននៅតាមមូលដ្ឋាននានាដូចជា Can Tho, Soc Trang, Tra Vinh, Bac Lieu, Ca Mau បានបោះពុម្ភផ្សាយស្នាដៃជាច្រើនជាភាសាខ្មែរ ឬទាំងជាភាសាពីរគឺវៀតណាម-ខ្មែរ បន្ថែមទៀតដើម្បីបម្រើការងារឃោសនាក្នុងតំបន់ដែលមានបងប្អូនជនជាតិខ្មែររស់នៅ។ លោក Truong Van Chuan ប្រធានសមាគមនៃកាសែត Can Tho បាននិយាយថា "ចំពោះកាសែត Can Tho ចាប់ពីចុងឆ្នាំ ២០០៧ មកម៉្លេះ បន្ថែមពីលើកាសែតបោះពុម្ពជាភាសាខ្មែរ យើងក៏មានកាសែត Can Tho អេឡិចត្រូនិកជាភាសាខ្មែរផងដែរ”។ មិនឈប់ឈរនៅត្រឹមនោះទេ ជារៀងរាល់ឆ្នាំ កាសែត Can Tho ក៏បានចែកចាយកាសែតប្រមាណ ២៤០,០០០ ច្បាប់ដែលបោះពុម្ពជាភាសាខ្មែរ និងទាំងភាសាវៀតណាម-ខ្មែរ ដោយមិនគិតថ្លៃដល់ព្រះសង្ឃនៅតាមវត្តអារាម និងប្រជាពលរដ្ឋមានប្រជាប្រិយភាព និងកម្មាភិបាលមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរនៅតាមខេត្ត ក្រុង៖ ទីក្រុង Can Tho, Soc Trang, Tra Vinh, Kien Giang, An Giang, Bac Lieu, Ca Mau, Vinh Long និង Hau Giang ។

leftcenterrightdel
កាសែតបោះពុម្ភជាភាសាខ្មែរជាច្រើនប្រភេទ បានជូនដល់ដៃមិត្តអ្នកអាន

ស្នាដៃដែលបានបោះពុម្ភផ្សាយជាភាសាពីរវៀតណាម-ខ្មែរ គឺជាបណ្តាញមួយសម្រាប់ប្រជាជនឱ្យយល់កាន់តែច្បាស់អំពីទស្សនៈនិងគោលការណ៍ណែនាំរបស់បក្ស រដ្ឋ ព្រមទាំងគោលនយោបាយនិងច្បាប់របស់រដ្ឋ ហើយទន្ទឹមនឹងនោះ រួមចំណែកដល់ការយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្តសញ្ញាណវប្បធម៌របស់ប្រជាជន។

មិនត្រឹមតែផ្តល់ការសែតប៉ុណ្ណោះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្នុងមូលដ្ឋាន៖ Tra Vinh, Soc Trang, Can Tho, Kien Giang, An Giang, Bac Lieu, Ca Mau... ក៏ត្រូវបានកែលម្អឥតឈប់ឈរ និងមានភាពច្នៃប្រឌិតក្នុងការផលិតកម្មវិធីជាភាសាខ្មែរ និងបង្កើនពេលវេលាផ្សាយ ពង្រីកការផ្សាយដល់ឃុំជួបការលំបាក តំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលមានជនជាតិខ្មែររស់នៅច្រើន។ លោក Tao Viet Thang អនុប្រធាននាយកដ្ឋានកិច្ចការជនជាតិមូលដ្ឋានបានឲ្យដឹងថា៖ “ក្នុងរយៈពេលកន្លងមក មូលដ្ឋាននៅតំបន់ដីសណ្ដទន្លេមេគង្គ បានយកចិត្តទុកដាក់ អនុវត្តការផ្សាយតាមវិទ្យុ និងទូរទស្សន៍ បើកការផ្សាយតាមវិទ្យុ និងទូរទស្សន៍ និងបើកពង្រីកកម្មវិធី និងបង្កើនម៉ោងផ្សាយជាភាសាខ្មែរដល់គ្រប់ភូមិនានាក្នុងតំបន់ដែលប្រជាពលរដ្ឋខ្មែររស់នៅ។ អាស្រ័យហេតុនេះ ធ្វើឱ្យប្រជាជនមានភាពងាយស្រួលក្នុងការចាប់យកព័ត៌មាន និងគោលនយោបាយរបស់រដ្ឋចំពោះប្រជាជន។ ឧទាហរណ៍៖ នៅខេត្ត Tra Vinh នាពេលកន្លងមក ដោយសារការចូលរួមពីព្រះសង្ឃ និងគ្រូបង្រៀនភាសាខ្មែរ បានជាស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តបានកើនឡើងប្រមាណ ៥០% ចំនួនកម្មវិធីផ្សាយជាភាសាខ្មែរ ដើម្បីបម្រើការងារឃោសនាសាធារណ ឬ នៅខេត្ត Kien Giang ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ របស់ខេត្តបានផលិត និងផ្សាយ ៥ កម្មវិធីជាភាសាជាខ្មែរជារៀងរាល់ថ្ងៃ ដោយមានរយៈពេលសរុប ២០០ នាទី... បច្ចុប្បន្ន ក្រៅពីកាសែតភាសាខ្មែរអេឡិចត្រូនិក ក្នុងតំបន់ដីសណ្តទន្លេមេគង្គមានកម្មវិធីទូរទស្សន៍ចំនួន ៨ មានផ្សាយកម្មវិធីជាភាសាខ្មែរ កម្មវិធីវិទ្យុចំនួន ៨ ជាភាសាខ្មែរ ដែលត្រូវបានធ្វើដោយភ្នាក់ងារសារព័ត៌មានមជ្ឈិម និងរបស់មូលដ្ឋានតែម្តង។ ជាពិសេស ប៉ុស្តិ៍វិទ្យុនៃទីភ្នាក់ងារអចិន្ត្រៃយ៍ Voice of Vietnam នៅតំបន់ដីសណ្តទន្លេមេគង្គ បានផ្សាយកម្មវិធីភាសាខ្មែរ ៣០ នាទីជារៀងរាល់ថ្ងៃ។ ខ្លឹមសារឃោសនាផ្តោតលើគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ គំរូអំពើល្អ វិធីអភិវឌ្ឍសេដ្ឋកិច្ច ការកសាងគ្រួសារវប្បធម៌... សម្រាប់បម្រើប្រជាជន។

បន្ថែមពីលើលទ្ធផលវិជ្ជមាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាក្រុមអ្នកសារព័ត៌មានភាសាខ្មែរត្រូវបានលើកកម្ពស់សមត្ថភាព និងធនធានមនុស្សសម្រាប់ការងារឃោសនាភាសាខ្មែរមានភាពល្អប្រសើរដោយឥតឈប់ឈរហើយក្តី ប៉ុន្តែការងារឃោសនាសាព័ត៌មានជាភាសាខ្មែរតំបន់ដីសណ្ដមេគង្គនៅតែប្រឈមនឹងការលំបាកជាច្រើន។ លោក Ta Dinh Nghia អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាមខេត្ត Soc Trang បានចែករំលែកថា៖ “អស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅតាមស្ថាប័នសារព័ត៌មានមួយចំនួននៅតែមានការខ្វះខាតអ្នកសារព័ត៌មានជាជនជាតិខ្មែរ ធ្វើការជាភាសាខ្មែរ និងមានការយល់ដឹងស៊ីជម្រៅពីវប្បធម៌ ទំនៀមទម្លាប់ របៀបរស់នៅរបស់ជនជាតិខ្មែរ ដូច្នេះហើយប្រសិទ្ធភាពនៃព័ត៌មាន និងការឃោសនាមិនទាន់មានកម្រិតខ្ពស់នោះទេ។ យើងខ្ញុំសង្ឃឹមថា បញ្ហាទាំងនេះនឹងត្រូវបានដោះស្រាយនៅពេលខាងមុខ”៕

បកប្រែដោយ Minh Trung