ពិធីបុណ្យវិហារ Huyen Tran ជាមួយនឹងសកម្មភាពដ៏សម្បូរបែប និងអត្ថន័យដែលបង្ហាញពីតម្លៃវប្បធម៌ Hue សេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តក្នុងការខិតខំកសាងតំបន់ដែលកំពុងរីកចម្រើន សក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏វិសេសវិសាលរបស់វៀតណាម។

leftcenterrightdel
លោក Nguyen Van Phuong ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue វាយស្គរបើកពិធីបុណ្យ (រូបថត៖ VOV)

ពិធីបុណ្យវិហារ Huyen Tran បានបើកជាមួយនឹងកម្មវិធីសិល្បៈដើម្បីរំលឹកដល់គុណូបការៈរបស់ម្ចាស់ក្សត្រី Huyen Tran (១២៨៧ - ១៣៤០) - បុត្រីរបស់ស្តេច Tran Nhan Tong ដែលបានប្តេជ្ញាចិត្ត និងលះបង់សេចក្តីស្រឡាញ់របស់ព្រះនាង ដើម្បីរួមចំណែកបង្កើតតំបន់ Thuan Hoa - Phu Xuan – Thua Thien - Hue មានឋានៈសក្តិសមក្នុងប្រវត្តិសាស្ត្រប្រទេសជាតិ។ បន្ទាប់ពីពិធីបុណ្យ និងវាយស្គរបើកពិធីបុណ្យរួចមក ថ្នាក់ដឹកនាំមូលដ្ឋាន ប្រជាជន និងភ្ញៀវទេសចរ បានអុជធូប ដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធ ព្រះចៅអធិរាជ Tran Nhan Tong (១២៥៨-១៣០៨) ព្រះនាង Huyen Tran - បុព្វការីជន មានគុណូបការដ៏ធំធេងក្នុងការពង្រីកព្រំដែនរបស់ប្រទេសជាតិ។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ នៅមានសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាជាច្រើនផងដែរ៕

តាម vovworld.vn