ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបក្ស អាជ្ញាធរ អង្គភាព និងអង្គការមហាជនគ្រប់លំដាប់ថ្នាក់នៃខេត្ត Ca Mau តែងតែយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយជាច្រើនសម្រាប់ជនរួមជាតិខ្មែរ។ ផ្លូវអន្តរឃុំ និងអន្តរភូមិគឺជាកន្លែងធ្វើសកម្មភាពវប្បធម៌សហគមន៍ដែលត្រូវបានវិនិយោគ និងសាងសង់ដោយរដ្ឋាភិបាល និងខេត្ត Ca Mau ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃជីវភាពខាងសម្ភារៈ និងស្មារតីរបស់សហគមន៍។

លោក Nguyen Van Thuat អនុប្រធានគណៈកម្ម ការទទួលបន្ទុកកិច្ចការជនជាតិភាគតិចខេត្ត Ca Mau បានមានប្រសាសន៍ថា៖ “នាពេលកន្លងមក ដើម្បីគាំទ្រជនជាតិភាគតិចឱ្យងើបចេញពីភាពក្រីក្រ និងមានភាពលំនឹងខាងជីវភាពរស់នៅ ខេត្ត Ca Mau បានប្រមូលធនធានទាំងអស់ និងរួមបញ្ចូលនូវកម្មវិធី និងគម្រោងជាច្រើនក្នុងវិស័យផ្សេងៗដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងជាបណ្តើរៗ និងបង្កើតលក្ខខណ្ឌសម្រាប់លើកកម្ពស់ការអភិវឌ្ឍ ផលិតកម្ម និងលើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន។

leftcenterrightdel
លោក Thach Khnel មកពីឃុំ Thanh Tung ស្រុក Dam Doi ខេត្ត Ca Mau អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ

ជាពិសេសមានគ្រួសារជាច្រើនបានទាញយកផលប្រយោជន៍ពីគោលនយោបាយអនុគ្រោះយ៉ាងមានប្រសិទ្ធភាព ងើបចេញពីភាពក្រីក្រ ក្លាយជាអ្នកមានដោយសុចរិត និងរួមចំណែកយ៉ាងសកម្មក្នុងចលនាកសាងជនបទថ្មី។ តាមរយៈការចាត់ថ្នាក់លក្ខណៈវិនិច្ឆ័យនីមួយៗសម្រាប់វាយតម្លៃគ្រួសារក្រីក្រ រហូតមកដល់បច្ចុប្បន្ន ខេត្ត Ca Mau មានគ្រួសារក្រីក្រជាង ១,២០០ គ្រួសារក្រីក្រ (ស្មើនឹង ១៣%) ហើយនិងមានជាង ៦០០ គ្រួសារជិតបន្ទាត់ក្រីក្រគឺជាជនជាតិភាគតិច។

ក្នុងនាមគ្រួសារទទួលបានទុនឥណទានឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម លោក Thach Khnel មកពីឃុំ Thanh Tung ស្រុក Dam Doi ខេត្ត Ca Mau បានចែករំលែកថា៖ “កាលពីមុន ដោយសារខ្វះដើមទុនសម្រាប់ផលិតកម្មបានជា ជីវភាពគ្រួសារខ្ញុំជួបការលំបាកជាច្រើន។ ដោយសារមានការយកចិត្តទុកដាក់ របស់អាជ្ញាធរមូលដ្ឋាន និងការណែនាំបច្ចេកទេសលើការចិញ្ចឹមបង្កង ត្រី… បានជាគ្រួសារខ្ញុំ និងគ្រួសារខ្មែរជាច្រើនទៀតនៅក្នុងឃុំបានរួចផុតពីភាពក្រីក្រយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដោយសារការអនុវត្តគំរូកសិកម្ម បានបង្កើតប្រាក់ចំណូលយ៉ាងទៀងទាត់សម្រាប់គ្រួសារ ជាមធ្យមពី ១៥០-២០០ លានដុង/ឆ្នាំ។

អនុវត្តសេចក្តីសម្រេចលេខ ១៧១៩/QD-TTg ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ របស់នាយករដ្ឋមន្ត្រី អនុម័តលើកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ សម្រាប់រយៈពេល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ខេត្ត Ca Mau កំណត់ថា ដល់ដំណាច់ឆ្នាំ ២០២៥ នឹងអនុវត្តគម្រោងចំនួន ១០ ដែលមានតម្លៃសរុបជាង ៣៧៤.៦ ពាន់លានដុង។ ក្នុងនោះជិត ៧០% នៃដើមទុននឹងត្រូវបានបែងចែកចេញពីថវិការដ្ឋ ដោយមានទឹកប្រាក់ជាង ២៦០.៧ ពាន់លានដុង នៅសល់គឺជាង ៩៧.៦  ពាន់លានដុង នៃឥណទានគោលនយោបាយ និងដើមទុនប្រមូលផ្សេងៗទៀតចំនួន ១៦.៣ ពាន់លានដុង។ លោក Nguyen Minh Luan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau បានឲ្យដឹងថា៖ “គណៈកម្មាធិការប្រជាជនខេត្ត បានកំណត់គោលដៅសំខាន់ៗជាក់លាក់មួយចំនួនក្រោមផែនការដែលបានកំណត់ដល់ឆ្នាំ ២០២៥  ពោលគឺខិតខំបង្កើនប្រាក់ចំណូលជាមធ្យមរបស់ជនជាតិភាគតិចឱ្យកើនឡើងច្រើនជាង ២ ដង បើធៀននឹងឆ្នាំ២០២០;  គ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិចថយចុះជាង ២% ក្នុងមួយឆ្នាំ។ យ៉ាងហោចណាស់ ៤០% នៃឃុំ និង ៥១.២% នៃភូមិ និងក្រុម គឺដកចេញពីបញ្ជីនៃតំបន់ជួបការលំបាកយ៉ាងខ្លាំង។ បន្តរក្សាឃុំសង្កាត់ឲ្យបាន១០០% មានផ្លូវ ក្រាលកៅស៊ូ ឬក្រាលបេតុង ដែលរថយន្តអាចជិះទៅដល់មណ្ឌលឃុំបាន, ៨០% នៃភូមិ និងក្រុមជនជាតិភាគតិចមានផ្លូវទៅកាន់មណ្ឌលដែលត្រូវធ្វើឱ្យមាំតាមស្តង់ដារជនបទថ្មី។ ដោះស្រាយបញ្ហាកង្វះដីលំនៅដ្ឋាន និងដីផលិតកម្មសម្រាប់ជនជាតិភាគតិច, វិនិយោគសាងសង់ផ្ទះចំនួន ៤ ខ្នងបន្ថែមទៀត សម្រាប់សកម្មភាពវប្បធម៌សហគមន៍សម្រាប់ជនជាតិភាគតិច…”។

ដោយសារមានការផ្លាស់ប្តូរការគិតក្នុងផលិតកម្ម ការគិត និងការធ្វើ ការលើកកំពស់អត្តសញ្ញាណវប្បធម៌ក្នុងទិសដៅវិជ្ជមាន នាំឱ្យជីវភាពរស់នៅរបស់ជនជាតិភាគតិចត្រូវបានធ្វើឱ្យកាន់តែល្អប្រសើរឡើងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ខេត្ត Ca Mau៕

បកប្រែដោយ Minh Trung