តាមទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្មែរក្នុងអតីតកាល ពិធីមង្គលការធ្វើឡើងតែនៅផ្ទះកូនក្រមុំ ហើយកូនកំលោះនឹងទៅរស់នៅក្នុងគ្រួសាររបស់កូនក្រមុំ។ ពិធីរៀបការជាផ្លូវការត្រូវធ្វើឡើងជាធម្មតាក្នុងរយៈពេល ៣ ថ្ងៃ។ ក្រោយមក ដោយសារមានការផ្លាស់ប្ដូរវប្បធម៌ ពិធីមង្គលការបានធ្វើឡើងនៅភាគីទាំងសងខាងនៃគ្រួសារ ប៉ុន្តែគ្រួសារទាំងពីរពិភាក្សា និងសម្រេចថាតើកូនក្រមុំនឹងធ្វើតាមស្វាមី ឬកូនកំលោះធ្វើតាមប្រពន្ធ។

ក្នុងពិធីមង្គលការ នារីជនជាតិខ្មែរមានមោទនៈភាពក្នុងការស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី ព្រោះសម្លៀកបំពាក់នីមួយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីការមួយដ៏សំខាន់ ដែលជាលក្ខណៈវប្បធម៌ល្អដែលរក្សាបានដោយបងប្អូនជនជាតិខ្មែរតាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន៕

leftcenterrightdel
តាមទំនៀមទម្លាប់របស់ជនជាតិខ្មែរ ក្នុងពិធីមង្គលការ គ្រួសារកូនកំលោះនឹងនាំកូនកំលោះទៅគ្រួសារកូនក្រមុំ ដើម្បីរៀបចំពិធីមង្គលការ

leftcenterrightdel
កូនក្រមុំឈរស្វាគមន៍កូនកំលោះក្នុងអំឡុងពេលពិធីមង្គលការនៅគ្រួសារកូនក្រមុំ

leftcenterrightdel
កូនក្រមុំនិងកូនកំលោះជនជាតិខ្មែរក្នុងឈុតប្រពៃណីនៃជនជាតិខ្មែរក្នុងពិធីរៀបអាពាហ៍ពិពាហ៍

leftcenterrightdel
ពិធីរៀបមង្គលការនៃជនជាតិខ្មែរត្រូវបានធ្វើឡើងតែនៅគ្រួសារកូនក្រមុំ

leftcenterrightdel
ក្នុងពិធីមង្គលការ កូនក្រមុំទទួលធ្លាយស្លាពីកូនកំលោះដែលជាពិធីការប្រពៃណីខ្មែរពិសេស

leftcenterrightdel
តាមទំនៀមទំលាប់របស់ជនជាតិខ្មែរ ពិធីចងដៃក្នុងពិធីរៀបមង្គលការ ដើម្បីជូនពរដល់កូនក្រមុំនិងកូនកំលោះ

បកប្រែដោយ Thuy Anh