នេះគឺជាសកម្មភាពរំលឹកខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ និងខួបលើកទី៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ។ សកម្មភាពនេះក្នុងគោលបំណងបង្ហាញវប្បធម៌ ទឹកដី មនុស្ស បេតិកភណ្ឌវប្បធម៌ពិភពលោកនៅវៀតណាម ការអភិវឌ្ឍ ស្នាដៃនៃវិស័យកីឡា សក្ដានុពលទេសចរណ៍របស់វៀតណាមទៅកាន់សាធារណៈជនឡាវ និងមិត្តអន្តរជាតិនៅឡាវ។ តាមរយៈនោះ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ។

leftcenterrightdel
ការសម្តែងសិល្បៈក្នុងសប្តាហ៍វប្បធម៌វៀតណាមនៅប្រទេសឡាវឆ្នាំ២០១៩

ពិព័រណ៌បានតាំងបង្ហាញរូបថតចំនួន ៦០ សន្លឹកអំពីបេតិកភណ្ឌពិភពលោកនៅវៀតណាមដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ និងតាំងពិព័រណ៌អាវផាយវៀតណាម។ ទន្ទឹមនឹងនោះ ការតាំងពិព័រណ៌អំពីទីក្រុង Hoi An នឹងបង្ហាញចង្កៀងគោម និងវត្ថុបុរាណមួយចំនួនអំពីឆ្នាំទេសចរណ៍ជាតិឆ្នាំ២០២២ នៅខេត្ត Quang Nam ស្នាដៃកីឡារបស់វៀតណាមនៅស៊ីហ្គេមលើកទី៣១។ល។ ការតាំងពិព័រណ៌នឹងប្រើប្រាស់ភាសាវៀតណាម និងឡាវ។

ពិព័រណ៌នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកក្កដា នៅមណ្ឌលវប្បធម៌ជាតិឡាវ (រដ្ឋធានីវៀងច័ន្ទន៍)៕

បកប្រែដោយ Thuy Anh