មុខម្ហូបពិសេសមួយគឺ ត្រីជូរ វាជាម្ហូបប្រចាំថ្ងៃផង និងសម្រាប់កម្មវិធីសំខាន់ៗក្នុងគ្រួសារផង។ ការរស់នៅរបស់ជនជាតិ Thai ច្រើនតែនៅតំបន់ភ្នំឆ្លាស់គ្នានឹងដងទន្លេ និងវាលទំនាបសម្រាប់ធ្វើស្រែសើម ដែលជាលក្ខខណ្ឌធម្មជាតិអំណោយផលសម្រាប់ធ្វើកសិកម្ម និងនេសាទ។ ដូច្នេះហើយ ម្ហូបធ្វើពីត្រីមានភាពសម្បូរបែប និងមានរសជាតិពិសេស។

leftcenterrightdel
ម្ហូបត្រីជូររបស់ជនជាតិ Thai នៅ Son La

មិនត្រឹមតែមានវត្តមានក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ម្ហូបត្រីជូរក៏ជាគ្រឿងដង្វាយសម្រាប់សែនជីដូនជីតាក្នុងពិធីមង្គលការ បុណ្យចូល​ឆ្នាំ​ថ្មី​ និងឡើងគេហដ្ឋានថ្មីរបស់ជនជាតិ Thai ផងដែរ។ តាមទស្សនទាន ត្រីរស់ក្នុងទឹក ដែលជាប្រភពនៃជីវិតសម្រាប់អ្វីៗទាំងអស់ ដូច្នេះហើយនៅពេលសែនម្ហូបត្រីជូរ ប្រជាជនបួងសួងសុំឱ្យអាកាសធាតុអំណោយផល និងទឹកគ្រប់គ្រាន់សម្រាប់រុក្ខជាតិ និងសត្វទាំងឡាយ មានការរីកដុះដាល រីកចំរើន មានជីវិតអំណោយផល។ ឬដូចក្នុងពិធីមង្គលការដែរ ថាសអាហារសំណែន​​របស់គ្រួសារកូនកំលោះមកសែនជីដូនជីតាខាងកូនក្រមុំ នឹងមានបំពង់ត្រីជូរពីរ ដែលមានអត្ថន័យបង្ហាញពីការចង់ឱ្យគូស្នេហ៍រស់នៅជាមួយគ្នាអស់មួយជីវិត។ ម្ហូបត្រីជូរដែលមានរសជាតិពិសេសរបស់វា មិនត្រឹមតែជាអាហារសាមញ្ញប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យជ្រាលជ្រៅជាច្រើន ដែលរួមចំណែកលើកកម្ពស់វប្បធម៌ម្ហូបអាហាររបស់ជនជាតិ Thai នៅភាគពាយ័ព្យទៀតផង៕

បកប្រែដោយ Duy Hoan