អ្នកយកព័ត៌មាន៖ ជាច្រើនលើកច្រើនសារដែលណែនាំមុខម្ហូបវៀតណាមដល់មិត្តភ័ក្តិអន្តរជាតិ តើម្ហូបអ្វីរបស់វៀតណាមដែលប្រជាជននៃប្រទេសាមីចូលចិត្តជាងគេ?

លោកឯកអគ្គរដ្ឋទូត Pham Sanh Chau៖ មុខម្ហូបវៀតណាមមួយចំនួនបានក្លាយទៅជាម៉ាកយីហោពិភពលោក ដែលត្រូវបានចាត់ថ្នាក់ដោយមេចុងភៅល្បីៗ និងបណ្តាញផ្សព្វផ្សាយធំៗដូចជា៖ ផើ ណែម ប៉ាតេ ប្រហិតត្រី... មិត្តភ័ក្តិជាច្រើនរបស់ខ្ញុំនៅពេលទទួលទានម្ហូបវៀតណាមមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអត្តសញ្ញាណ​វប្បធម៌របស់យើង ជាពិសេសទំនៀមទម្លាប់នៃថ្ងៃបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​។ នៅ​ពេលដែល​ធ្វើការនៅប្រទេសឥណ្ឌា អ្វីដែលខ្ញុំពេញចិត្តជាងគេគឺនៅស្ថានទូតវៀតណាមមានកង់ទីនតូចមួយសម្រាប់ផ្សព្វផ្សាយម្អូបអាហារវៀតណាមរៀងរាល់ថ្ងៃសុក្រ។ ប្រជាជនឥណ្ឌា និងអ្នកការទូតបរទេសជាច្រើននាក់នៅទីក្រុងញូវដែលីបាន​មករៀបជាជួរវែងៗដើម្បីទទួលទានម្ហូបវៀតណាមជារៀងរាល់សប្តាហ៍។ សារព័ត៌មានឥណ្ឌាក៏មានអត្ថបទជាច្រើនអំពីកង់ទីននេះដែរ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Pham Sanh Chau (អ្នក​ឈរ) ណែនាំមុខម្ហូបវៀតណាមដល់មហាសេដ្ឋីឥណ្ឌា

អ្នកយកព័ត៌មាន៖ បានដឹងថា លោកគឺជាអ្នកផ្តួចផ្តើមគំនិតបង្កើតក្លឹបឯកអគ្គរាជទូតម្ហូបអារហារ។ តើលោកមានគំនិតនេះមកពីណា? តើលោកវាយតម្លៃយ៉ាងដូចម្តេចចំពោះតួនាទីរបស់ម្ហូបអាហារក្នុងការទូតវប្បធម៌របស់វៀតណាម?

លោកឯកអគ្គរដ្ឋទូត Pham Sanh Chau៖ ខ្ញុំគិតថាការតភ្ជាប់ទំនាក់ទំនងវាមានភាពងាយស្រួលតាមរយៈម្ហូបអាហារ។ ផ្ទាល់ខ្លួនខ្ញុំ ខ្ញុំគិតថាការទូតវប្បធម៌ត្រូវការមាន "អាវុធ" ដើម្បីអនុវត្ត។ ម្ហូបត្រូវតែដើរតួនាទីឈានមុខគេ ដែល​ជា "សន្លឹកអាត់" ក្នុងការទូតវប្បធម៌។ ក្រៅពីគុណតម្លៃស្នេហាជាតិ និងគុណធម៌ដ៏ថ្លៃថ្លារបស់ប្រជាជនវៀតណាមនោះ ម្ហូបវៀតណាមជាមធ្យោបាយងាយស្រួលបំផុតដែលចូលទៅដល់បេះដូងមនុស្ស និងងាយស្រួលធ្វើ។ ដូច្នេះ​ហើយ​បាន​ជា​ ខ្ញុំបានផ្តួចផ្តើមគំនិតបង្កើតក្លឹបម្ហូបអារហារ ដែលមានសមាជិកប្រហែល ២០ នាក់ ដែលតំណាងឱ្យទ្វីបទាំងអស់។ ក្លឹបនេះដំណើរការតាមទម្រង់ប្តូរវេនដែលរៀបចំអាហារថ្ងៃត្រង់ជារៀងរាល់ខែ ដើម្បីណែនាំមុខម្ហូប។ នេះមិនត្រឹមតែជាឱកាសសម្រាប់ប្រទេសនីមួយៗបង្ហាញមុខម្ហូប ឬ វិធីធ្វើម្ហូបប៉ុណ្ណោះទេ ថែមទាំងជាការផ្សព្វផ្សាយវប្បធម៌ ទំនៀមទម្លាប់របស់ប្រទេសខ្លួនទៀតផង។

អ្នកយកព័ត៌មាន៖ ពីបទពិសោធន៍របស់ខ្លួន តើតាមគំនិតរបស់លោកការផ្សព្វផ្សាយម្ហូបវៀតណាមគួរតែផ្តោតលើអ្វីដើម្បី "គ្របដណ្តប់" នៅប្រទេសជាច្រើននៅជុំវិញពិភពលោក?

លោកឯកអគ្គរដ្ឋទូត Pham Sanh Chau៖ ដើម្បីផ្សព្វផ្សាយមុខម្ហូប វិធីល្អជាងគេគឺយើងរគួរតែយកចិត្តទុកដាក់ចំពោះមុខម្ហូបវៀតណាម និងលើកតម្កើងមោទនភាពជាតិ តាមរយៈការបង្ហាញមុខម្ហូប។ បច្ចុប្បន្ននេះ វៀតណាមមានមុខទំនិញជាច្រើនដែលត្រូវបង្ហាញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង ផ្លែឈើ សូម្បីតែទូរសព្ទដែលផលិតនៅប្រទេសវៀតណាមផង ប៉ុន្តែម្ហូបអាហារគឺជាមុខទំនិញដែលមិត្តបរទេសចាប់អារម្មណ៍ជាងគេ។ ដូច្នេះហើយ អ្វីដែលសំខាន់បំផុតនោះ គឺយើងត្រូវលើកស្ទួយមុខម្ហូប កៀងគរធនធាន ដើម្បីផ្សព្វផ្សាយមុខម្ហូបឲ្យក្លាយជាយុទ្ធសាស្ត្រ “ការទូតម្ហូប” ដូចដែលយើងធ្លាប់ធ្វើចំពោះវិចិត្រសិល្បៈវៀតណាមផងដែរ។

អ្នកយកព័ត៌មាន៖ អរគុណច្រើន!

បកប្រែដោយ Duy Hoan