បើមានឱកាសមកកាន់ភូមិ Ta Loong ទីប្រជុំជន Nong Truong Moc Chau (ស្រុក Moc Chau ខេត្ត Son La) ភ្ញៀវទេសចរនឹងជួបប្រទះរូបភាពស្ត្រីជនជាតិ Dao Tien ប៉ាក់សំលៀកបំពាក់ប្រពៃណីឡើយ។

leftcenterrightdel
សម្លៀកបំពាក់ប្រពៃណីរបស់ស្ដ្រីជនជាតិ Dao Tien

អ្នកស្រី Ly Thi Son នៅភូមិ Ta Loong បានឲ្យដឹងថា៖ “ក្មេងស្រីជនជាតិ Dao Tien ពីអាយុ ៨ ដល់ ១០ឆ្នាំ ត្រូវបានលោកយាយនិងអ្នកម្តាយបង្រៀនពីរបៀបប៉ាក់សំលៀកបំពាក់ជនជាតិរបស់ខ្លួនហើយ ចាប់ផ្ដើមរៀនប៉ាក់លើដៃអាវ មួក និងកន្សែង។ នៅពេលដែលស្ទាត់ជំនាញក៏ជាពេលដែលក្មេងស្រីនោះចាប់ផ្តើមប៉ាក់សំលៀកបំពាក់ផ្ទាល់ខ្លួន។ សម្រាប់ស្ត្រី ជនជាតិ Dao Tien បើនរណាមានសម្លៀកបំពាក់ ឬ អាវស្អាតនោះ ពួកគេចាត់ទុកវាជាវត្ថុមានតម្លៃក្នុងគ្រួសារ។

តាមរយៈរឿងរាវអំពីស្ដ្រីជនជាតិ Dao Tien យើងខ្ញុំបានដឹងថា ដើម្បីមានសម្លៀកបំពាក់ដែលពេញចិត្តនោះ គឺត្រូវឆ្លងដំណាក់កាលជាច្រើនដូចជា ការត្បាញ ការកាត់ និងដេរ និងការប៉ាក់ ... សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Dao Tien ចែកជា ៣ ប្រភេទគឺសំលៀកបំពាក់បុរស សំលៀកបំពាក់ស្ដ្រី និងសំលៀកបំពាក់ក្នុងពិធីបុណ្យទាន រួមមានកន្សែងរុំក្បាល ខ្សែក្រវ៉ាត់ អាវ និងសំពត់។

សំលៀកបំពាក់បុរសបុរាណគឺសាមញ្ញណាស់។ កន្សែងរុំក្បាលរបស់បុរសជាក្រណាត់ពណ៌ខ្មៅ ប្រវែងប្រហែល ៦០ សង់ទីម៉ែត្រ។ អាវបុរសមិនសូវលេចធ្លោដូចអាវនារីទេ បុរសជនជាតិ Dao Tien ស្លៀកតែសំពត់ ឬ ខោក្នុងពិធីបុណ្យដួងព្រលឹង។

នៅខេត្ត Son La ជនជាតិ Dao Tien ភាគច្រើនរស់នៅក្នុងស្រុក Van Ho ស្រុក Moc Chau និងស្រុក Phu Yen។ បច្ចុប្បន្ននេះ តាមការរីកចម្រើននៃសង្គម ជនជាតិ Dao Tien មានតែសំលៀកបំពាក់ប្រពៃណីក្នុងថ្ងៃបុណ្យ ឬថ្ងៃមានព្រឹត្ដិការណ៍សំខាន់ៗក្នុងគ្រួសារ ដូច្នេះការអភិរក្ស ថែរក្សាអត្តសញ្ញាណវប្បធម៌តាមរយៈសំលៀកបំពាក់របស់ជនជាតិ Dao Tien គឺជាការងារចាំបាច់បំផុតដើម្បីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ជាតិឲ្យយុវជនជំនាន់ក្រោយ៕

បកប្រែដោយ Pham Diep