សិល្បករ Y Tung Buon Dap ប្រធានសាខាសមាគមមនុស្សវ័យចំណាស់ភូមិ Drai បានឲ្យដឹងថា៖ “ភូមិ Drai ជាភូមិបុរាណមួយ ជាកន្លែងដែលជនជាតិ M’ong រស់នៅតាំងពីច្រើនជំនាន់មកហើយ។ នាបច្ចុប្បន្ននេះមានគ្រួសារចំនួន ៤២ គ្រួសារ ដោយមានប្រជាជនចំនួន ១៩៣ នាក់។ ទោះបីជីវភាពសេដ្ឋកិច្ចនៅជួបការលំបាកខ្លាំង ហើយអត្រានៃភាពក្រីក្រនៅមានទៅដល់ ៦៦% ប៉ុន្តែប្រជាជនតែងតែថែរក្សា និងអភិរក្សវប្បធម៌គងឃ្មោះយ៉ាងសកម្ម។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សាខាសមាគមមនុស្សវ័យចំណាស់របស់ភូមិបានដើរតួនាទីយ៉ាងសកម្មក្នុងការអភិរក្សវប្បធម៌គងឃ្មោះ ដូចជាការប្រមូលបទចម្រៀងគងឃ្មោះ ការថែរក្សាគងឃ្មោះដ៏មានតម្លៃ និងការបង្ហាត់បង្រៀនការសំដែងគងឃ្មោះចំពោះយុវជនយុវតី”។

leftcenterrightdel
ឈុតគងឃ្មោះដ៏មានតម្លៃរបស់គ្រួសារមួយនៅភូមិ Drai ឃុំ Nam Ka ស្រុក Lak ខេត្ត Dac Lac

សាខាសមាគមមនុស្សវ័យចំណាស់ភូមិ Drai បច្ចុប្បន្នមានសមាជិកចំនួន ២៨ នាក់ ក្នុងនោះមានសមាជិក ១២ នាក់ចេះសំដែងគងឃ្មោះ។ ប្រធានសាខាសាមាគម Y Tung Buon Dap គឺជាអ្នកចេះសម្តែងគងឃ្មោះច្រើនបទជាងគេ គាត់ចេះរាប់សិបបទ ដែលក្នុងនោះមាន ៤ បទត្រូវបានសម្តែងជាប្រចាំនៅក្នុងពិធីបុណ្យទានក្នុងភូមិ។

ភូមិ Drai មានគ្រួសារចំនួន ២ ដែលនៅរក្សាបានឃ្មោះពីរឈុតដោយមានឃ្មោះសរុបចំនួន១២។ អាស្រ័យដោយមានឃ្មោះពីរឈុតនេះ សាខាសមាគមមនុស្សវ័យចំណាស់មិនត្រឹមតែសម្តែងនៅពេលភូមិមានបុណ្យទាន និងពេលកម្សាន្តប៉ុណ្ណោះទេ ថែមទាំងរៀបចំថ្នាក់បង្ហាត់បង្រៀនការសម្តែងគងឃ្មោះសម្រាប់យុវជនទៀតផង។ មកទល់បច្ចុប្បន្ននេះ យុវជនទាំងអស់នៅក្នុងភូមិ Drai បានចេះសម្តែងគងឃ្មោះ ហើយភូមិក៏បានបង្កើតក្រុមគងឃ្មោះវ័យក្មែងដែរ។

លោក Y Wang Buon Rung បានបញ្ជាក់ថា៖ “ពីភាពជោគជ័យនៃគំរូអភិរក្សវប្បធម៌គងឃ្មោះនៅសាខាសមាគមមនុស្សវ័យចំណាស់ភូមិ Drai នាពេលខាងមុខ សមាគមមនុស្សវ័យចំណាស់ឃុំ Nam Ka នឹងពង្រីកទៅដល់ ៦/៧ ភូមិដែលនៅសេសសល់ ហើយនេះក៏ជាភារកិច្ចមួយដែលត្រូវអនុវត្ត ដើម្បីឃុំ Nam Ka អាចសម្រេចបានលក្ខណៈវិនិច្ឆ័យវប្បធម៌ក្នុងការកសាងជនបទថ្មី”៕

បកប្រែដោយ Huyen Trang