ប៉ុន្តែ មុនឆ្នាំ១៩៩៩ ខេត្ត Kon Tum មានតែផ្ទះវប្បធម៌ Rong ត្រឹម ២៦៥ ខ្នង ក្នុងចំណោមភូមិជនជាតិភាគតិចចំនួន ៦២៥ ភូមិ។ ហេតុនេះ គណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានចេញសារាចរចុះលេខ 21/1999/CT-UB ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ស្ដីពី “រក្សានិងស្ដារផ្ទះវប្បធម៌ Rong ប្រពៃណីរបស់ជនជាតិភាគតិចក្នុងខេត្ត” (ហៅថាសារាចរលេខ២១)។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ក្នុងដំណាក់កាល ២០១៦-២០២១ ដោយទទួលថវិកាពីរដ្ឋ និងការរួមវិភាគទានពីសហគមន៍សហគ្រាសនិងប្រជាជនខេត្ត Kon Tum បានសាងសង់ផ្ទះវប្បធម៌ Rong ថ្មី ១៧៦ ខ្នង និងជួសជុលផ្ទះវប្បធម៌ Rong ចាស់ ៨៦ ខ្នង។ បច្ចុប្បន្ន ខេត្ត Kon Tum មានភូមិចំនួន ៤៦២ ក្នុងចំណោមភូមិជនជាតិភាគតិចចំនួន ៥០៣ ដែលមានផ្ទះវប្បធម៌ Rong។ ក្នុងនោះ ផ្ទះវប្បធម៌ Rong ចំនួន ៤០៨ ខ្នងក្នុងចំណោម ៤៦២ ខ្នង ដែលបានធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។ នាឆ្នាំ២០១៦ ក្រុមហ៊ុនលេខ៧៣២ នៃកងអង្គទ័ពលេខ១៥ បានជួយឧបត្ថម្ភថវិកា ១៧០ លានដុង និងអំពាវនាវប្រជាជនឲ្យចូលរួមការជួសជុលផ្ទះវប្បធម៌ Rong។

ព្រឹទ្ធាចារ្យ A Ghinh នៅភូមិ Kram ឃុំ Ro Koi ស្រុក Sa Thay បានឲ្យដឹងថា ផ្ទះវប្បធម៌ Rong ជាកន្លែងដ៏ពិសិដ្ឋសម្រាប់យើងម្នាក់ៗ និងសហគមន៍ជនជាតិ Ha Lang ទាំងអស់។ យើងមានការសោកស្ដាយនៅពេលដែលផ្ទះវប្បធម៌ Rong  ទ្រុឌទ្រោមមិនអាចប្រើប្រាស់បាន ប៉ុន្តែដោយសារតែយើងនៅឃ្លានបាយ ហេតុនេះ ការងារជួសជុលបានពន្យារពេល។ ដោយមានជំនួយពីអង្គភាពទ័ពលេខ១៥  ជនជាតិ Ha Lang ទើបមានផ្ទះវប្បធម៌ Rong ដ៏ស្រស់ស្អាតបែបនេះ។

ទន្ទឹមនឹងលទ្ធផលល្អដែលទទួលបាន ការស្ដារផ្ទះវប្បធម៌ Rong ឡើងវិញរបស់ជនជាតិភាគតិចនៅខេត្ត Kon Tum នៅមានបញ្ហាជាច្រើន។ ជាពិសេស មូលដ្ឋានមួយចំនួនមិនអាចរក្សាស្ថាបត្យកម្មនៃផ្ទះវប្បធម៌ Rong ប្រពៃណីបានទេ។ អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ផ្ទះវប្បធម៌ Rong ក៏បានបាត់បង់ទៅ ហើយនៅមានភូមិជនជាតិភាគតិចជាច្រើនភូមិដែលមិនមានផ្ទះវប្បធម៌ Rong។ ដើម្បីពង្រីកលទ្ធផលដែលទទួលបានក្នុងរយៈពេល ២២ ឆ្នាំអនុវត្តសារាចរចុះលេខ២១ និងដោះស្រាយបញ្ហាពោលខាងលើ នាពេលថ្មីៗនេះ គណៈកម្មាធិការប្រជាជនខេត្ត Kon Tum បានបញ្ជាឲ្យមន្ទីរ និងស្ថាប័នមានសមត្ថកិច្ចកសាងគម្រោង “ជួយគាំទ្រសាងសង់និងជួសជុលផ្ទះវប្បធម៌ Rong ប្រពៃណីនៅភូមិជនជាតិភាគតិចក្នុងខេត្ត Kon Tum ក្នុងដំណាក់កាល ២០២១-២០២៥”។ យោងតាមរយៈនោះ គេបានដាក់គោលដៅដល់ឆ្នាំ២០២២  ភូមិជនជាតិភាគតិចមានផ្ទះវប្បធម៌ Rong ទាំង ១០០% ដើម្បីបម្រើឲ្យសកម្មភាពសហគមន៍នៅមូលដ្ឋាន ហើយពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ផ្ដោតលើការជួសជុលផ្ទះវប្បធម៌ Rong ដែលទ្រុឌទ្រោម៕

បកប្រែដោយ Thuy Anh