ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នឹងទទួលបន្ទុក ហើយនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានពាក់ព័ន្ធ រៀបចំឯកសារបេតិកភណ្ឌវប្បធម៌អរូបីចំនួនពីររបស់វៀតណាមគឺ៖ សិល្បៈ Cheo នៅតំបន់ដីសណ្ដទន្លេ Hong  និងក្បាច់គុនបុរាណខេត្ត Binh Dinh ដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីសុំការអនុញ្ញាតឲ្យដាក់ជូនអង្គការ UNESCO ស្នើសុំទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

leftcenterrightdel
សិល្បៈ Cheo ប្រពៃណី មានដំណើរការអភិវឌ្ឍយ៉ាងយូរលង់មកពីសតវត្សទី ១០ រហូតដល់បច្ចុប្បន្ន។ រូបថត៖ aninhthudo.vn

Cheo គឺជាទម្រង់សិល្បៈល្ខោនប្រពៃណីរបស់វៀតណាម ដែលរីកចម្រើនយ៉ាងខ្លាំងនៅភាគខាងជើងនៃប្រទេសវៀតណាម។ ល្ខោនប្រភេទនេះមានការអភិវឌ្ឍខ្លាំង និងសម្បូរទៅដោយលក្ខណៈជាតិ។ សិល្បៈល្ខោន Cheo បានឆ្លងកាត់ប្រវត្តិសាស្រ្តដ៏យូរលង់មក តាំងពីសតវត្សទី ១០ ដល់បច្ចុប្បន្ន ។ សិល្បៈ Cheo ឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវគ្រប់ទិដ្ឋភាពនៃប្រជាជនវៀតណាម៖ សុទិដ្ឋិនិយម សេចក្តីមេត្តាធម៌ សេចក្តីស្រឡាញ់ជីវិត និងមោទនភាពជាតិ ...

ខេត្ត Binh Dinh គឺជាប្រភពមួយនៃក្បាច់គុនបុរាណរបស់វៀតណាម។ កាលពីឆ្នាំ ២០១៤ ក្បាច់គុន Binh Dinh ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជាតិ។ តាមរយៈការជ្រើសរើស ការបន្តស្នង និងអភិវឌ្ឍន៍រាប់រយឆ្នាំមក ដែលត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយទៀត ក្បាច់គុន Binh Dinh បានក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីដ៏វិសេសវិសាលមួយ ដែលផ្សារភ្ជាប់ជាមួយនឹងប្រវត្តិនៃការកសាង និងការពារប្រទេសរបស់ជនជាតិវៀតណាម៕

បកប្រែដោយ Thanh Cong