ថ្លែងក្នុងពិធីបើកសម្ពោធន៍ លោក Ta Quang Dong អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានឲ្យដឹងថា ពិព័រណ៌វៀតណាមនៅ EXPO 2020 Dubai បានបង្ហាញកិច្ចសន្យាយ៉ាងរឹងមាំ និងការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាមក្នុងការផ្សព្វផ្សាយរូបភាពនៃប្រទេសជាតិ ពង្រីកតម្លៃវប្បធម៌ និងការច្នៃប្រឌិតរបស់មនុស្សវៀតណាម នាំយក “ពណ៌សម្បូរណ៍” វៀតណាមទៅផ្សំជាមួយពណ៌ដ៏ស្រស់ឆើតឆាយរបស់ពិភពលោក។

leftcenterrightdel
លោក Ta Quang Dong និងប្រតិភូវៀតណាមនៅពិធីបើកពិព័រណ៌ (រូបថត៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍)

ទន្ទឹមនឹងការផ្សព្វផ្សាយ និងលើកតម្កើងវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ ពិព័រណ៌វៀតណាមនៅឆ្នាំនេះបានអនុវត្តកម្មវិធីទំនើបរបស់វៀតណាមលើវិស័យនវានុវត្តន៍ និងវិទ្យាសាស្រ្តបច្ចេកវិទ្យា។ នៅឆ្នាំនេះ ពិព័រណ៌ EXPO បានទាក់ទាញការចូលរួមពីប្រទេសនិងអង្គការអន្តរជាតិធំៗ ចំនួនជាង ១៩០។ EXPO 2020 Dubai រំពឹងថានឹងទទួលទស្សនិកជន ២៥ លាននាក់មកទស្សនា ហើយក្លាយទៅជារបត់មួយនៃការស្ដារឡើងវិញក្រោយជំងឺ Covid-19 របស់តំបន់និងពិភពលោក៕

បកប្រែដោយ Thanh Cong