ជនជាតិ Lo Lo ភាគច្រើនរស់នៅតំបន់ភ្នំខ្ពស់ៗ ពេលសង់ផ្ទះនោះ ខឿនដីផ្ទះត្រូវបានធ្វើឱ្យរាបស្មើ ខ្នងផ្ទះផ្អែកលើជើងភ្នំ ទ្វារ និងទីធ្លាបែរមុខទៅបរិវេណធំទូលាយស្រឡះ។ ជាទូទៅ ផ្ទះឈើរបស់ជនរួមជាតិ Lo Lo មានទំហំធំណាស់ ជាធម្មតាផ្ទះមានជាន់តែមួយទេ ដូច្នេះនៅមុខទ្វារផ្ទះគឺជាទីធ្លាសម្រាប់ហាលថ្ងៃសម្លៀកបំពាក់ ឬ ធ្វើជាកន្លែងទំនេរសម្រាប់អង្គុយលេង និងធ្វើការ។ ដំបូលចំនួន ៤ ដែលមានដំបូលធំពីរ និងដំបូលតូចពីរត្រូវបានគ្របដោយក្បឿង។ នៅជុំវិញផ្ទះ ប្រជាជនដាក់អុសជាច្រើនផ្អែកនឹងជញ្ជាំង។

leftcenterrightdel
ផ្ទះឈើរបស់ជនជាតិ Lo Lo នៅខេត្ត Cao Bang

ផ្ទះឈើរបស់ជនជាតិ Lo Lo មាន ៣ ល្វែង ផ្ទះ មានធ្នឹមឈើ ធ្នឹមភ្ជាប់គ្នាដោយធ្នឹមផ្ដេក និងបញ្ឈរ។ ដំបូលល្វែងកណ្តាលនៃផ្ទះមានធ្នឹមធំដែលគេហៅថាធ្នឹមមេ។ នៅពេលដំឡើងធ្នឹមមេនោះ ពួកគេច្រើនតែជ្រើសថ្ងៃល្អ ខែល្អៗដើម្បីបួងសួងអោយក្រុមគ្រួសារមានភាពកក់ក្តៅ មានសុខភាពល្អ និងរកស៊ីមានបាន។ ចូលដល់ល្វែងផ្ទះធំ គេអាចមើលឃើញថា ខឿនផ្ទះត្រូវបានគ្របដណ្ដប់ដោយកំរាលធ្វើពី ឫស្សីដូច្នេះវារលោង និងស្អាតណាស់។ ជណ្តើរឡើងផ្ទះត្រូវបានធ្វើពីឈើមានពី ៧ ទៅ ៩ កាំ។ ខាងក្រោមខឿនផ្ទះសម្រាប់ដាក់ម៉ាស៊ីន និងឧបករណ៍កសិកម្ម។

leftcenterrightdel
ទិដ្ឋភាពនៃ ភូមិ Khuoi Khon ឃុំ Kim Cuc ( Bao Lac, ខេត្ត Cao Bang)

នៅពាក់កណ្តាលផ្ទះគឺជាតុសែនដូនតា ហើយទល់មុខនឹងតុសែនដូនតាគឺជាចង្ក្រានធំរបស់គ្រួសារ លើសពីនេះទៀតមានចង្ក្រានតូចមួយសម្រាប់ចំអិនអាហារជូនភ្ញៀវ។ ក្រៅពីល្វែងផ្ទះធំនោះនៅមានទីធ្លាតូចៗនៅខាងក្រៅផ្ទះដែលត្រូវបានប្រើសម្រាប់ផ្ទុកស្រូវ អង្ក ឬគ្រឿងសម្ភារៈនានា។ គ្រួសារខ្លះមានសមត្ថភាពអាចទិញតុ និងកៅអី ទូរទស្សន៍ ទូរទឹកកក...នឹងទុកនៅជ្រុងខាងស្តាំនៃល្វែងផ្ទះធំ។ លោក Chi Viet Hai ជាមនុស្សដែលមានកេរ្តិ៍ឈ្មោះនៅភូមិ Khuoi Khon ឃុំ Kim Cuc ( Bao Lac, ខេត្ត Cao Bang) បានមានប្រសាសន៍ថា “គ្រួសារខ្ញុំបានមាន ៧ ជំនាន់រស់នៅក្នុងផ្ទះឈើនេះ។ ស្ថាបត្យកម្មនៃផ្ទះនេះតាំងពីមុនមកមិនមានការប្រែប្រួលទេ។ នៅរដូវក្តៅផ្ទះត្រជាក់ និងរដូវរងារផ្ទះកក់ក្តៅពីព្រោះចង្ក្រានភ្លើងមិនដែលរលត់ឡើយ។ នៅពេលភ្ញៀវមកលេងផ្ទះ បុរស និងស្ត្រីនឹងត្រូវបានរៀបចំកន្លែងសម្រាក់ដាច់ដោយឡែកពីគ្នានៅសងខាងផ្ទះ”។

ទោះបីជីវិតកំពុងមានការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះក៏ដោយ ក៏ស្ថាបត្យកម្មនៃផ្ទះជនជាតិ Lo Lo នៅតែត្រូវបានរក្សាដូចដើម។ របៀបដែលគ្រប់គ្រួសារសង់ផ្ទះមានលក្ខណៈដូចគ្នា ក៏បង្កើតជាភូមិដ៏សាមគ្គីគ្នា …៕

បកប្រែដោយ Minh Trung