យោងទៅតាមទំនៀមទម្លាប់របស់ជនជាតិ Dao Tien កំពុងរស់នៅក្នុងខេត្ដ Phu Tho ភាគខាងជើងវៀតណាម កូនប្រុសជនជាតិ Dao Tien អាយុ ១០ ឆ្នាំឡើងទៅត្រូវឆ្លងកាត់ពិធីបុណ្យទទួលស្គាល់ភាពពេញវ័យ និងដាក់ឈ្មោះថ្មី។ នេះគឺជាពិធីបុណ្យដ៏សំខាន់មួយដែលទទួលសម្គាល់ភាពពេញវ័យរបស់កូនប្រុស។ ពិធីនេះធ្វើឡើងក្នុងរយៈពេលពីរយប់មួយថ្ងៃ។ នៅក្នុងពិធីនេះ កុមារត្រូវបានដាក់ឈ្មោះថ្មី ត្រូវបានបង្រៀនពីរបៀបចូលព្រៃ របៀបធ្វើស្រែ និងសង់ផ្ទះ ហើយត្រូវបានផ្ដល់សំភារៈប្រើប្រាស់ចាំបាច់មួយចំនួននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា កាំបិត ចប ។ល។

leftcenterrightdel
ក្មេងប្រុសក្នុងស្លៀកបំពាក់បែបប្រពៃណីពេលប្រារព្ធពិធី
leftcenterrightdel
ពិធីទទួលស្គាល់ភាពពេញវ័យ និងដាក់ឈ្មោះថ្មីត្រូវបានចាប់ផ្ដើមពីម៉ោង 0៖00
leftcenterrightdel
គ្រូសែនថ្វាយដុតទៀនចំនួន ៣ ដើមដាក់លើស្មាទាំងសងខាង និងលើក្បាលរបស់កុមារដើម្បីអញ្ជើញព្រលឹងបុព្វបុរសមកធ្វើជាសាក្សី
leftcenterrightdel
ផ្ដល់សំភារៈប្រើប្រាស់ចាំបាច់ដល់កុមារ
leftcenterrightdel
អ្នកជិតខាងបានអញ្ជើញមកចូលរួមពិធី

បកប្រែដោយ Pham Diep