leftcenterrightdel
ទីក្រុងបុរាណ Hoi An ត្រៀមខ្លួនទទួលភ្ញៀវទេសចរ (រូបថត៖ VGP)

ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែធ្នូ គណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានរៀបចំសកម្មភាពវប្បធម៌ និងកម្សាន្តជាច្រើន។ ក្រៅពីនេះ ទីក្រុង Hoi An  ក៏បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ៖ "ការអភិរក្ស និងផ្សព្វផ្សាយទេសចរណ៍បេតិកភណ្ឌក្នុងបរិបទនៃការរីករាលដាល Covid-19។  បញ្ហា និងដំណោះស្រាយ" តួនាទីរបស់ស្ត្រីក្នុងការជំរុញវិស័យទេសចរណ៍" និង "ស្ថានភាពស្នាក់នៅ និងការធ្វើអាជីវកម្មនៅកេរ្ដិ៍ដំណែលនានាក្នុងទីក្រុងបុរាណ Hoi An ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19"។

សកម្មភាពអបអរសាទរក្នុងឱកាសនេះ សំដៅជំរុញវិស័យទេសចរណ៍ Hoi An បន្ទាប់ពីរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19 និងគ្រោះមហន្តរាយធម្មជាតិ។ ទន្ទឹមនឹងនោះ រួមចំណែកលើកស្ទួយមុខមាត់ទីក្រុងបុរាណ Hoi An  និង​​លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយ​ចីរភាព នាពេលខាងមុខ៕

បកប្រែដោយ Pham Diep