ក្នុងឱកាសនេះ លោក Dang Tran Phong ឯកអគ្គរដ្ឋទូតវៀតណាមសង្កត់ធ្ងន់លើសមិទ្ធិផលដ៏ធំធេងដែលវៀតណាមទទួលបានក្នុងរយៈពេល ៧៥ ឆ្នាំនៃការតស៊ូ ដើម្បីឯករាជ្យជាតិ បង្រួបបង្រួមជាតិ ការការពារជាតិនិងកសាងមាតុភូមិ។ លោកក៏ថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដ៏ថ្លៃថ្លាដែលរដ្ឋាភិបាល និងប្រជាជនរូម៉ានី ក៏ដូចជាមិត្តភក្តិអន្តរជាតិបាន និងកំពុងផ្ដល់ជូនប្រទេសវៀតណាម។

leftcenterrightdel
ពិធីបើកនៃពិព័រណ៌រូបភាពអំពីទឹកដីនិងមនុស្សវៀតណាម (រូបថត៖ vnanet.vn)

ពិព័រណ៌ត្រូវបានរៀបចំឡើងក្នុងបំណងឧទ្ទេសនាមដល់មិត្តភក្តិអន្តរជាតិអំពីទឹកដី និងមនុស្សវៀតណាម ដំណើរការសមាហរណកម្ម និងការអភិវឌ្ឍ និងតួនាទីកាន់តែសំខាន់របស់វៀតណាមនៅឆាកអន្តរជាតិ ដោយបញ្ជាក់ថាវៀតណាមជាប្រទេសមួយដែលជាមិត្ត ជាដៃគូគួរឲ្យទុកចិត្ត និងមានទំនួលខុសត្រូវរបស់ប្រទេសទាំងឡាយនៅទូទាំងពិភពលោក។

ពិព័រណ៌នេះបានតាំងបង្ហាញរូបភាពជាង ៦០ សន្លឹក អំពីដំណើរការអភិវឌ្ឍ សមិទ្ធិផលលើវិស័យសេដ្ឋកិច្ច សង្គម និងសមាហរណកម្ម ជាមួយនឹងរូបភាពអំពីទឹកដី មនុស្ស បេតិកភណ្ឌវប្បធម៌ ទេសភាព ពិធីបុណ្យ និងម្ហូបប្រពៃណីរបស់វៀតណាម។ល។

ពិព័រណ៌បើកនៅថ្ងៃទី១៨ ខែកញ្ញ និងបន្តរៀបចំឡើងនៅកន្លែងមួយចំនួននៅរដ្ឋធានី Buchares ក៏ដូចជាតំបន់មួយចំនួនរបស់រូម៉ានីពីឥឡូវដល់ចុងឆ្នាំដើម្បីជម្រុញទំនាក់ទំនងការទូតលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងប្រជាជន និងពង្រីកសាមគ្គីភាព មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងវៀតណាម និងរូម៉ានី៕

បកប្រែដោយ Thanh Cong