leftcenterrightdel
សហគមន៍ជនជាតិ Cham ប្រតិបត្តិពិធីបុណ្យ Ramuwan នៅតាមផ្ទះ

នាថ្ងៃទី ២២ ខែមេសា សហគមន៍ជនជាតិ Cham កាន់សាសនា Ba Ni និងសានាឥស្លាមរបស់ខេត្ត Ninh Thuan បានឈានចូលរដូវកាលនៃបុណ្យ Ramuwan ប្រពៃណីជនជាតិជាផ្លូវការ។ នាឆ្នាំនេះដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID – 19 ទើបជនរួមជាតិជនជាតិ Cham បានផ្អាករាល់ពិធីសាសនា ហើយត្រឹមតែប្រារព្វពិធី Ramuwan នៅតាមផ្ទះប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា ពិធីបុណ្យ Ramuwan បានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមេសា។ ដោយមានពាក្យស្លោក “ក្រុមគ្រួសារមួយរក្សាគំលាតពីក្រុមគ្រួសារមួយ” ពិធីបុណ្យ Ramuwan ត្រូវបានក្រុមគ្រួសារនានារៀបចំយ៉ាងសាមញ្ញ កក់ក្ដៅផងដែរ៕

តាម vovworld