ស្ថាប័ន តំបន់ និងអង្គភាពនៅគ្រប់ថ្នាក់គប្បីជម្រុញការឃោសនាស្ដីពីប្រពៃណីប្រវត្តិសាស្រ្ត គុណបំណាច់របស់ស្ដេច Hung និង ជំនាន់មុនៗក្នុងការកសាងនិងការពារប្រទេសជាតិ បញ្ជាក់លើអត្ថន័យ និងសារៈសំខាន់នៃសតិអារម្មណ៍របស់បក្ស និងលោកប្រធានហូជីមិញអំពីមហាសាមគ្គីជាតិទាំងមូល។ អប់រំឲ្យជំនាន់ក្រោយអំពីតម្លៃនៃប្រពៃណីប្រវត្តិសាស្រ្ត វប្បធម៌ដែលត្រូវបានពូនជ្រំតាំងពីសម័យស្ដេច Hung របស់ប្រទេសជាតិ និងប្រជាជនវៀតណាម។ ស្ថាប័ន តំបន់ និងអង្គភាពផ្តោតលើការអភិរក្សនិងពង្រីកបេតិកភណ្ឌ កេរ្តិ៍ដំណែលនៅសម័យស្ដេច Hung ព្រមទាំងអំពាវនាវប្រជាជនក្នុងប្រទេសនិងអាណិកជនវៀតណាមរួមគ្នាកសាងមាតុភូមិឲ្យកាន់តែសម្បូររុងរឿង ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌។ល។

leftcenterrightdel
រូបថតឧទាហរណ៍ (baophutho.vn)

សូមរំលឹកថា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានឯកភាពជាមួយគណៈកម្មាធិការប្រជាជនខេត្ត Phu Tho នឹងរៀបចំពិធីអុជធូបនៅថ្ងៃទី ១០ ខែត្រី តាមច័ន្ទគតិ ដែលដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបក្ស រដ្ឋ ស្ថាប័ន និងក្រសួងនានា។ ចំពោះតំបន់មានទីសក្ការបូជាស្ដេច Hung Vuong  នឹងរៀបចំពិធីអុជធូបគោរពវិញ្ញាណក្ខន្ធតែប៉ុណ្ណោះ៕

បកប្រែដោយ Thuy Anh