សកម្មភាពលេចធ្លោក្នុងចំណោមសកម្មភាពទាំងនេះគឺពិព័រណ៌រូបភាពអំពីជីវភាពរស់នៅរបស់ប្រជាជន និងទេសភាពនៃប្រទេសវៀតណាមរបស់សមាជិកនៃសមាគមន៍ Côtes-d’Armor វៀតណាម។ ពិព័រណ៌នេះបើកក្នុងរយៈពេល ២ សប្តាហ៍នៅសាលាក្រុង Saint-Brieuc។

leftcenterrightdel
ទីក្រុង Saint-Brieuc របស់ប្រទេសបារាំង (រូបថត៖ Brittany Tourism)

កម្មវិធីស្វែងយល់ពីម្ហូបអាហារវៀតណាម និងសិក្ខាសាលាស្តីពីការធ្វើសក្ការៈបូជានៅវៀតណាមត្រូវបានរៀបចំឡើងនៅកន្លែងផ្សេងៗនៅទីក្រុង និងបានទាក់ទាញការចូលរួមរបស់ប្រជាជនជាច្រើនកុះករ។ នៅប៉ុន្មានថ្ងៃខាងមុខ ប្រជាជនទីក្រុង Saint-Brieuc និយាយដោយឡែក និងខេត្ត Côtes-d’Armor និយាយរួមនឹងស្វែងយល់អំពីវប្បធម៌ ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម និងទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈខ្សែភាពយន្តឯកសារ Cong Binh – longue nuit indochinoise និងខ្សែភាពយន្តឯកសារ l’Orphelinat៕

បកប្រែដោយ Thuy Anh