មហោស្រពម្ហូបអាហារឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីណែនាំនិងផ្សព្វផ្សាយអំពីលក្ខណៈពិសេសនៃម្ហូបអាហារបារាំង។ ជាពិសេស មហោស្រពម្ហូបអាហារឆ្នាំ ២០១៩ នឹងបង្ហាញសាច់ប៉ាតេ សាច់ jambon ល្បីឈ្មោះរបស់បារាំង ក្រៅពីស្រាទំពាំងបាយជូនិងឈីស សាច់ប៉ាតេ និងសាច់ jambon ក៏ជាផ្នែកមួយដ៏សំខាន់នៃម្ហូបអាហាររបស់បារាំងផងដែរ។

leftcenterrightdel
ស្ថានទូតបារាំងប្រចាំនៅវៀតណាមថតរូបជាមួយចុងភៅដែលចូលរួមមហោស្រពម្ហូបអាហារឆ្នាំ ២០១៩
leftcenterrightdel
មេចុងភៅនៃសណ្ឋាគារ Sofitel Legend Metropol កំពុងធ្វើម្ហូប

 

មហោស្រពម្ហូបអាហារបារាំងឆ្នាំ ២០១៩ នឹងប្រារព្ធឡើងនៅថ្ងៃទី ២១ ខែមីនា ដោយមានការរៀបចំបាយល្ងាចចំនួន ២,៥០០ កន្លែងនៅភោជនីយដ្ឋាននិងស្ថានទូតបារាំងប្រចាំនៅប្រទេសចំនួន ១៥០ លើពិភពលោក។ វៀតណាមជាប្រទេសមួយក្នុងចំណោម ១០ ប្រទេសដែលចូលរួមយ៉ាងសកម្មក្នុងមហោស្រព ដោយមានស្តង់ម្ហូបអាហារចំនួន ៥១ ចូលរួម៕

បកប្រែដោយ Pham Diep